អុញនោះ! កីឡាករម្នាក់នេះ ត្រូវបានគេប្រាប់ថា គិតខុសហើយដែលផ្លាស់មកកាន់ Barcelona

//s9.kh1.co/1c/1c9f43de92a1b21bf5d671cb6ed1a1d2553af75f.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Jose Carvalho Araujo ថា Francisco Trincao គិតខុសដែលផ្លាស់មក Barcelona

អឺរ៉ុប៖ កីឡាករ Francisco Trincao ត្រូវបានគេប្រាប់ថា រូបគេបានសម្រេចចិត្តខុសហើយដែលបានផ្លាស់មកកាន់ Barcelona ព្រោះគេនៅមានវ័យក្មេងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Francisco Trincao
កីឡាករ Francisco Trincao

ជាការពិតណាស់ Trincao បានចាកចេញពី Braga ដើម្បីផ្លាស់មកកាន់ Barcelona កាលពីខែមករាឆ្នាំ២០២០ ដោយរូបគេនឹងត្រូវបានគេរំពឹងថានឹងលេចធ្លោក្នុងការបង្ហាញខ្លួននៅកីឡដ្ឋាន Camp Nou ប៉ុន្តែជាក់ស្តែង រូបគេមិនទទួលបានជោគជ័យឡើយ ហើយនៅពេលនេះក្លិបក៏បានសម្រេចចិត្តផ្ទេរកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើទៅកាន់ Wolves ក្នុងលក្ខខណ្ឌខ្ចីជើង។

  កីឡាករ Francisco Trincao
  កីឡាករ Francisco Trincao

លោក Jose Carvalho Araujo ដែលធ្លាប់ធ្វើការជាមួយ Trincao នៅ Braga បាននិយាយថា៖

ការផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញ គឺ ជាការប្រកួតប្រជែងលើកទីមួយសម្រាប់គាត់ក្នុងការលេងបាល់ឆ្ងាយពីស្រុកកំណើត ហើយខ្ញុំគិតថាគាត់មានវ័យក្មេងពេកក្នុងការផ្លាស់ទៅលេងនៅ Barcelona។ ម្យ៉ាងទៀតក្លិបត្រូវការផ្លាស់ប្តូរច្រើនបន្ទាប់ពីមានបញ្ហាលើកុងត្រាថ្មីរបស់ Lionel Messi៕

  លោក Jose Carvalho Araujo
កីឡាករ Francisco Trincao
កីឡាករ Francisco Trincao

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T