អ៊ីចឹងសោះ! ដឹងការពិតហើយជុំវិញការអវត្តមានរបស់ ពលរដ្ឋ ជាមួយ វិសាខា សម្រាប់ប៉ុន្មានប្រកួតចុងក្រោយនេះ

//s9.kh1.co/81/8165b5d82ed01510ca6f9b4d3cdb0629076ce24f.jpg
កីទ្បា

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការអវត្តមានរបស់ ពលរដ្ឋ ជាមួយ វិសាខា សម្រាប់ប៉ុន្មានប្រកួតចុងក្រោយនេះ គឺដោយសារតែគេមានបញ្ហារបួស

កម្ពុជា៖ នាការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ ក្រោយលីគកំពូលរបស់យើង (Metfone Cambodia League) បានត្រឡប់មកវិញ បន្ទាប់ពីសម្រាកកំលុងពេលក្រុមជម្រើសជាតិត្រូវប្រកួតនៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup, កីឡាករ ច្រឹង ពលរដ្ឋ របស់ក្លិប Visakha FC មិនត្រូវបានគេឃើញបង្ហាញមុខនៅលើទីលាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ច្រឹង ពលរដ្ឋ

ស្របពេលដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីក្លិបនៅឡើយ, វាហាក់ធ្វើឱ្យអ្នកគាំទ្រមានការងឿយឆ្ងល់ខ្លាំងមែនទែន ដោយមានប្រិយមិត្តមួយចំនួនបានលើកឡើងថារូបគេអាចនឹងផ្លាស់ប្តូរក្លិប ឬមួយក៏មានបញ្ហាផ្សេងៗ, ប៉ុន្តែយ៉ាងណា ថ្មីៗនេះកីឡាករ ពលរដ្ឋ ផ្ទាល់បានឆ្លើយតបនៅលើបណ្តាញសង្គម Facebook ជុំវិញការអវត្តមានរបស់ខ្លួនហើយ ក្រោយមានអ្នកគាំទ្រម្នាក់បានសួរពីស្ថានភាពរបស់គេ, ក្នុងនោះខ្សែបម្រើរូបនេះបានប្រាប់ថា ការបាត់មុខរបស់គេគឺដោយសារតែបញ្ហារបួស៕

សាររបស់កីឡាករ ច្រឹង ពលរដ្ឋ
សាររបស់កីឡាករ ច្រឹង ពលរដ្ឋ

ប្រភពFB: ច្រឹង ពលរដ្ឋ

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T