ប្រសិនជាអ្នកបានមកហូបអាហារនៅហាងនេះ​ ដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ

//s9.kh1.co/12/126ba1b82753491ca6a2deb5b6049916eceac2d6.jpg
សង្គម

 ២០-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សូមប្រុងប្រយ័ត្ន ដោយពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតគ្រប់ទីកន្លែង! ថ្មីៗនេះមានអ្នកជំងឺកូវីដ១៩ បានមកហូបកាហ្វេ គុយទាវ នៅក្នុងហាងមួយកន្លែង នៅក្នុងខណ្ឌឬស្សីកែវ។

ភ្នំពេញ៖ នៅពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានមកហូបកាហ្វេ គុយទាវ នៅក្នុងហាងមួយកន្លែង នៅក្នុងខណ្ឌឬស្សីកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ៨ៈ០០ ដល់ ៨ៈ៣០ (ព្រឹក) អ្នកជំងឺកូវីដ១៩ បានទៅអង្គុយហូបកាហ្វេ គុយទាវ នៅទីតាំងហាងគុយទាវ​ ផ្ទះអាហារ​ (ទល់មុខស្ថានីយ៍ចាក់សាំង PTT) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧៩២​ ផ្លូវជាតិលេខ៥​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ។

ដូច្នេះដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ បន្ថែមពីនេះទៀត សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហាងគុយទាវ​ ផ្ទះអាហារ
ហាងគុយទាវ​ ផ្ទះអាហារ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T