គួរឱ្យសង្វេគ! ប្រទេសក្នុងតំបន់អាស៊ានមួយនេះ មានវេជ្ជបណ្ឌិតជាច្រើនរយនាក់ ​បានបាត់បង់ជីវិត ដោយសារកូវីដ១៩

//s9.kh1.co/8b/8b47dbf3f1b6b8d12a2706d965cbf293f4c574e1.jpg
សង្គម

 ២០-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់តាំងពីមានការផ្ទុះ​ឆ្លងរាលដាលកូវីដ១៩ តាំងពីដំបូងមក វេជ្ជបណ្ឌិតឥណ្ឌូណេស៊ី រហូតដល់ទៅ ៥៤៥ នាក់ បានស្លាប់បាត់បង់ជីវិត

ចាកាតា៖ យោងតាមសមាគម​វេជ្ជបណ្ឌិត បានឱ្យដឹងថា ជំងឺដ៏កាចសាហាវកូវីដ១៩ បានបន្តឆក់យកជីវិត​វេជ្ជបណ្ឌិតឥណ្ឌូណេស៊ី ជាច្រើននាក់បន្ថែមទៀត នៅពាក់កណ្តាលខែកក្កដានេះ ខណៈវត្តមានវីរុសកូវីដបំប្លែងខ្លួនថ្មី កំពុងឆ្លងរាលដាលកាន់តែខ្លាំងនៅទូទាំងប្រទេស។ នេះបើតាមប្រភពព័ត៌មាន usnews។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្រ្តីមកពីសមាគម​​វេជ្ជបណ្ឌិតឥណ្ឌូណេស៊ី ហៅកាត់ (IDI) បាន​បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងកំឡុងថ្ងៃទី ១ ដល់ទី១៧ ខែកក្កដា មានវេជ្ជបណ្ឌិតសរុបចំនួន ១១៤ នាក់បានស្លាប់ ហើយបើគិតចាប់តាំងពីមានការផ្ទុះ​ឆ្លងរាលដាលកូវីដ១៩ ​ដំបូងមក មានវេជ្ជបណ្ឌិតឥណ្ឌូណេស៊ី រហូតដល់ទៅ ៥៤៥នាក់ បានស្លាប់បាត់បង់ជីវិត។

ករណីស្លាប់របស់​​វេជ្ជបណ្ឌិត បានកើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ទោះបីជាមានអត្រាចាក់វ៉ាក់សាំងបាន ៩៥ ភាគរយក្នុងចំណោមបុគ្គលិកសុខាភិបាលក៏ដោយ។ ប្រការនេះ បាន​ជំរុញឲ្យរដ្ឋាភិបាលសម្រេច​ប្រើវ៉ាក់សាំង Moderna ជាការ​បង្ការរោគបន្ថែម ពីលើវ៉ាក់សាំង Sinovac សម្រាប់បុគ្គលិកសុខាភិបាល។

គួរឱ្យដឹងដែរថា​ ករណីឆ្លងវីរុសបំប្លែងខ្លួនកូវីដ១៩ Delta ​ហាក់មានការកើនឡើង​នៅឥណ្ឌូណេស៊ី ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក​។ ហើយគិតមកទល់ពេលនេះ​ ឥណ្ឌូណេស៊ី មានករណីឆ្លងសរុប ២,៩១១,៧៣៣ករណី ជាសះស្បើយ ២,២៩៣,៨៧៥ករណី និងស្លាប់សរុប ៧៤,៩២០ករណី៕

បុគ្គលិកសុខាភិបាលដែលព្យាបាលអ្នកជំងឺកូវីដ-១៩ កំពុងជជែកគ្នានៅច្រកចូល​ ក្នុងមន្ទីរពេទ្យ Husada Utama
បុគ្គលិកសុខាភិបាលដែលព្យាបាលអ្នកជំងឺកូវីដ-១៩ កំពុងជជែកគ្នានៅច្រកចូល​ ក្នុងមន្ទីរពេទ្យ Husada Utama
បុគ្គលិកថែទាំសុខភាព រៀបចំបន្ទប់ថែទាំបន្ទាន់មួយនៅមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីផ្ទុកអ្នកឆ្លង​កូវីដ១៩ ប្រទេសឥណ្ឌូណេស៊ី
បុគ្គលិកថែទាំសុខភាព រៀបចំបន្ទប់ថែទាំបន្ទាន់មួយនៅមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីផ្ទុកអ្នកឆ្លង​កូវីដ១៩ ប្រទេសឥណ្ឌូណេស៊ី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T