ភ្លើងឆេះព្រៃដ៏ធំ រាប់សែនហិចតា នាំឲ្យមានការជម្លៀសមនុស្ស រាប់ពាន់នាក់នៅសហរដ្ឋអាមេរិក

//s9.kh1.co/61/61ab4f7b79400107890eb83d381c85e542738f69.jpg
សង្គម

 ២០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

យ៉ាងហោចណាស់ ផ្ទះនិងអាគារចំនួន១៦០ត្រូវបានដុតបំផ្លាញ គិតមកដល់ពេលនេះ។

អាមេរិក៖ នៅរដ្ឋ Oregon សហរដ្ឋអាមេរិក មានភ្លើងឆេះព្រៃដ៏សកម្មធំបំផុតរបស់ប្រទេស បានឆេះនៅលើផ្ទៃដីប្រហែល ១២១,៤០៥ហិចតា បង្កឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។ អ្នកពន្លត់អគ្គិភ័យជាង២,០០០នាក់កំពុងប្រយុទ្ធជាមួយនឹងអគ្គិភ័យដ៏ធំមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Oregon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីបានចាប់ផ្ដើមនៅថ្ងៃទី៦ ខែកក្កដា វាបានដុតបំផ្លាញតំបន់មួយ ដែលធំជាងទីក្រុង Los Angeles ទៅទៀត។ វាជាអគ្គិភ័យមួយក្នុងចំណោមភ្លើងធំៗជាង៨០ ដែលកំពុងឆាបឆេះទូទាំងរដ្ឋចំនួន១៣របស់សហរដ្ឋអាមេរិក ដែលត្រូវបានរុញច្រានដោយរលកម្ដៅនិងខ្យល់បក់ខ្លាំង។ ភ្លើងឆេះព្រៃនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Bootleg Fire ហើយប្រជាជនយ៉ាងតិច២,០០០នាក់មកពីតំបន់ជនបទភាគច្រើន ត្រូវបានបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងរបស់ពួកគាត់។

យ៉ាងហោចណាស់ ផ្ទះនិងអាគារចំនួន១៦០ត្រូវបានដុតបំផ្លាញ គិតមកដល់ពេលនេះ។ អគ្គិភ័យកំពុងឆាបឆេះចម្ងាយ៤៨០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Portland និងបានបំផ្លាញអាគារជាង១៦០ និងគំរាមកំហែងដល់មនុស្សរាប់ពាន់នាក់ផ្សេងទៀត។ មជ្ឈមណ្ឌលជម្លៀសចំនួន២ត្រូវបានបង្កើតឡើង សម្រាប់អ្នករស់នៅក្នុងទីក្រុងមួយចំនួន រួមមាន Klamath Falls និង Redmond៕

ផែនទី
ផែនទី
ក្រុមពន្លត់អគ្គិភ័យ
ក្រុមពន្លត់អគ្គិភ័យ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T