បង្កើនការប្រុងប្រយ័ត្ន!​ ចាប់ពីស្អែកនេះ កម្ពុជា នឹងទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង និងព្យុះលើកទី៧ សេមប៉ាកា

//s9.kh1.co/91/910068ed14469e5dc81ace862ba042cc470722bd.jpg
សង្គម

 ២០-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១។ ដោយក្នុងនោះ ក្រសួងបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រព័ន្ធសម្ពាធទាបភ្ជាប់និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA)

- ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C

- នឹងអាចមានភ្លៀងមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។

២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °c

- សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C

- អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេស នៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេមេគង្គ។

៣- តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី ២១-២៤°C

- សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C

- អាចមានភ្លៀងពីកម្រិតបង្គរទៅច្រើន ផ្គរ រន្ទះបង្គរ លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T