រកឃើញហើយ! បុរស ជាពលករថៃ វិជ្ជមានកូវីដ រត់គេចនោះ ពេលនេះ ចូលខ្លួន មកទទួលការព្យាបាលវិញហើយ

//s9.kh1.co/09/09640fe5b7db302b2871693fba357b0bc9d4ce05.jpg
សង្គម

 ១៩-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

រកឃើញហើយ បុរស ជាពលករថៃ វិជ្ជមានកូវីដ រត់គេចពីការព្យាបាល នៅទីតាំងចត្តាឡីស័កនោះ ពេលនេះ ចូលខ្លួនមកព្យាបាលហើយ

បន្ទាយមានជ័យ ៖ ទំព័រហ្វេសប៊ុក ផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ទើបតែ បង្ហោះអត្តសញ្ញាណ បុរសជា ពលករទើបវិលត្រលប់ពី ប្រទេសថៃ វិជ្ជមានកូវីដ ដែលរត់គេច ពីការព្យាបាល នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទើបតែបាន ២ម៉ោង ស្រាប់តែបុរសរូបនេះ បានចូលខ្លួន មកទទួលការព្យាបាលវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោង តាមការបញ្ជាក់របស់ ទំព័រហ្វេសប៊ុកផ្លូវការ ខាងលើ បានបន្តទៀតថា ៖

ឈ្មោះ ធឿន ប៊ុនពេជ្រ បានចូលខ្លួន មកទទួលការព្យាបាល!!បន្ទាប់ពី ឈ្មោះ ធឿន ប៊ុនពេជ្រ បានរត់គេចខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវភ្លាមៗ និងបានកំណត់រកឃើញក្រុមគ្រួសារ ធឿន ប៊ុនពេជ្រ ដែលមានអាសយដ្ឋានស្ថិតនៅជើងភ្នំកន្ទួត ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ក្រោយពី មានការចុះទៅធ្វើការពន្យល់ណែនាំ ក្រុមគ្រួសារ អ្នកជំងឺ ធឿន ប៊ុនពេជ្រ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទាក់ទងទៅអ្នកជំងឺឲ្យចូលខ្លួន មកទទួលការព្យាបាល និងហានិភ័យឆ្លងដល់ប្រជាពលរដ្ឋផ្សេងៗទៀតរួចមក អ្នកជំងឺ រួមទាំងប្រពន្ធ ដែលកំពុងមានផ្ទៃពោះផងនោះ បានសម្រេចចិត្ត ជិះម៉ូតូ ពីទីកន្លែងលាក់ខ្លួន ដើម្បីមកទទួលការព្យបាលនៅមណ្ឌលវិទ្យាល័យខ្លាកូន ភូមខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ តាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។សូមអរគុណ៕

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T