ពុទ្ធបរិស័ទ ដែលមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសកក្នុងវត្តទូលទំពូង សូមដាក់ខ្លួនដាច់ដោយឡែក

//s9.kh1.co/94/94f3838c7d186d11ede00b79f78fda906546e4ec.jpg
សង្គម

 ១៩-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ប្រសិនជាពុទ្ធបរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់ ឬរស់នៅក្នុងវត្តមណីរតនារាម ទួលទំពូង សូមតាមដានសុខភាពខ្លូនឯង១៤ថ្ងៃ។

ភ្នំពេញ៖ ថ្មីៗនេះ នៅវត្តទួលទំពូងមានការឆ្លងជំងឺកូវីដ១៩ ដែលមានព្រះសង្ឃ​ រួមទាំងឧបាសកចំនួន ៤៣អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ ដែលធ្វើឱ្យអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកឆ្លងជាបន្តបន្ទាប់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃទី០៩ ដល់ថ្ងៃទី ១៨ ខែកក្កដា​ ឆ្នាំ២០២១ ប្រសិនជាពុទ្ធបរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់ ឬរស់នៅក្នុងវត្តមណីរតនារាម ទួលទំពូង ឬវត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន សូមតាមដានសុខភាពខ្លូនឯង និងដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វត្តមណីរតនារាម ទួលទំពូង ឬវត្តទួលទំពូង
វត្តមណីរតនារាម ទួលទំពូង ឬវត្តទួលទំពូង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T