Tips សំខាន់ៗសម្រាប់អ្នកចង់ដើរលេង បែបឡើងភ្នំចូលព្រៃបោះតង់

//s9.kh1.co/e9/e9a542d14f5d97774f8808e6cbeab6793f7db479.png
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

អ្នកដែលចង់ទៅដើរលេងឡើងភ្នំបោះតង់តែមិនដឹងចាប់ផ្ដើមពីណាទៅណានោះ ខាងក្រោមនេះជាចំណុចសំខាន់ៗចាំបាច់ដើម្បីឲ្យដំណើរកម្សាន្តកាន់តែមានភាពងាយស្រួលនឹងសប្បាយរីករាយ។

លំហែ៖ បច្ចុប្បន្ននេះ ការដើរលេងកម្សាន្តបែបផ្សងព្រេង ចូលព្រៃ ឡើងភ្នំ បោះតង់ គឺពិតជាពេញនិយមខ្លាំងណាស់ ជាពិសេសចំពោះយុវវ័យ ពួកគេចូលចិត្តដំណើរកម្សាន្តជាមួយមិត្តភក្ដិដើម្បីទទួលបានបទពិសោធន៍ថ្មីៗអស្ចារ្យ។ ជាការពិតណាស់ តាមរយៈអ្នកដែលធ្លាប់បានដើរកម្សាន្តបែបនេះកន្លងមកទទួលបានភាពសប្បាយរីករាយ ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកទេសចរណ៍ចង់ភ្លក់រសជាតិដើរលេងកម្សាន្តបែបនោះដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាពិសេស ដំណើរកម្សាន្តផ្សងព្រេង ជាបទពិសោធន៍ថ្មីមួយដែលទើបនឹងទទួលបានការចាប់អារម្មណ៍មួយរយៈពេលចុងក្រោយនេះ។ វាពិតជាទទួលបានការសប្បាយរីករាយក៏ពិតមែន ប៉ុន្តែការផ្សងព្រេងបែបនេះ ទាមទារការយកចិត្តទុកដាក់និងត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយជាមុន។

រូបតំណាង
រូបតំណាង

ជាក់ស្ដែងអ្នកដំណើរអាចនឹងជួបឧបសគ្គផ្សេងៗដែលមិនអាចគិតដល់ ពេលខ្លះវាអាចធ្វើឲ្យ ដំណើរកម្សាន្ត របស់អ្នកមិនពេញលេញ ខ្វះមុខខ្វះក្រោយ សប្បាយមិនអស់ដៃ។ ដូចនេះ គន្លឹះដែលសំខាន់ខាងក្រោមនេះនឹងជួយឲ្យ ដំណើរកម្សាន្ត របស់ប្រិយមិត្តប្រព្រឹត្តិទៅយ៉ាងរលូន។

រូបតំណាង
រូបតំណាង

១. ត្រៀមសម្ភារៈ

  1. ចំពោះសម្លៀកបំពាក់រៀបចំល្មមៗ ជ្រើសយកតែខោអាវណាដែលស្រួលពាក់និងស្រួលបត់ កុំភ្លេចត្រៀមភួយ ព្រោះពេលយប់នៅក្នុងព្រៃឬនៅលើភ្នំត្រជាក់ខ្លាំង។
  2. រៀបចំថ្នាំសង្កូវ របស់ប្រើប្រាស់សំខាន់ៗដូចជាថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន កន្សែងជូតខ្លួន ជាពិសេសត្រូវត្រៀមថ្នាំលាបការពារសត្វល្អិតតោង។
  3. ត្រៀមឆ្នាំងនិងចានសម្រាប់ដាំបាយធ្វើម្ហូប ត្រៀមម្ហូបសម្រាប់ដាក់យកទៅបរិភោគឲ្យបានគ្រប់គ្រាន់ យល់ល្អទិញមីកំប៉ុង និងគ្រឿងកំប៉ុងយកទៅ។
  4. ត្រៀមប្រដាប់បញ្ចូលថ្មទូរស័ព្ទឲ្យបានគ្រប់គ្រាន់​ ព្រោះដឹងស្រាប់ហើយនៅក្នុងព្រៃគ្មានអគ្គិសនីទេ។
  5. ត្រៀមចិត្តត្រៀមកាយនឹងភាពហត់នឿយ បើសិនជាអ្នកខ្លាចភាពហត់នឿយ អ្នកមិនអាចដើរកម្សាន្តតាមព្រៃភ្នំបាននោះទេ។

២.​ ស្គាល់ភូមិសាស្ត្រជាមុន

ជាការពិតណាស់ អ្នកមិនអាចទៅណាដោយគ្មានគោលដៅនោះទេ ដែលសំខាន់អ្នកត្រូវរកអ្នកស្គាល់ឬឆ្លងកាត់សហគមន៍នៅតំបន់នោះជាមុន។ អ្នកក៏មិនអាចប្រើ Google Map ដើម្បីបង្ហាញទិសដៅបានដែរ ពីព្រោះនៅក្នុងព្រៃភ្នំមិនមានសេវាទូរស័ព្ទនោះទេ។ 

រូបតំណាង
រូបតំណាង

៣. ឧបសគ្គ

ឧបសគ្គ គឺជារឿងដែលអ្នកដើរព្រៃគេចមិនផុតនោះទេ តែអ្វីដែលសំខាន់នោះគឺយើងត្រូវត្រៀមខ្លួនជាមុន និងដឹងអំពីឧបសគ្គដែលយើងនឹងត្រូវជួបប្រទះ។

  1. អាកាសធាតុ ៖ ជារឿងដែលយើងត្រូវគិតជាមុន អ្នកត្រូវឆែកមើលសិនថា អាកាសធាតុអំណោយផលសម្រាប់ដំណើរកម្សាន្តដែរឬទេ។
  2. ភ្លៀង ៖ បើសិនជាឆែកមើលហើយ ប៉ុន្តែយើងមិនគួរប្រហែសនោះទេ ត្រៀមប្លាស្ទិចធំៗសម្រាប់គ្របពីលើតង់ដើម្បីកុំឲ្យលេចទឹកនៅពេលមានភ្លៀងធ្លាក់ដោយមិនដឹងខ្លួន។ 
  3. សត្វ ៖​ ទីណាមានធម្មជាតិទីនោះមានសត្វ ប៉ុន្តែយើងសម្ដៅដល់សត្វតូចៗដែលវាអាចមករំខានយើង ដូចនេះអ្នកត្រូវមានថ្នាំលាបខ្លួនដើម្បីការពារកុំឲ្យសត្វល្អិតតោងឬមកជិតខ្លួនបាន។ 
  4. ការបន្ទោបង់ ៖ យើងត្រូវមានកូនចបមួយសម្រាប់ទុកជីកនៅពេលបន្ទោបង់ ហើយកុំភ្លេចក្រដាសយកសើមទៅផង ដើម្បីអនាម័យកុំឲ្យមានជម្ងឺឈឺថ្កាត់។ 
រូបតំណាង
រូបតំណាង

បន្ទាប់ពីអ្នកបានយល់ច្បាស់ពីចំណុចសំខាន់ៗខាងលើនេះហើយ លោកអ្នកអាចធ្វើដំណើរកម្សាន្តចូលព្រៃ ឡើងលើភ្នំ បោះតង់ បានយ៉ាងមានក្ដីសុខ ដោយមិនបាច់ខ្វល់ខ្លាចខ្វះមុខខ្វះក្រោយនោះទេ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

រូបភាពដោយ ៖ Chhom Sokun Dara

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T