មិនបាច់គិតច្រើនទេ ទៅតែខេត្តកោះកុង ដើរលេងសប្បាយយកទៅណាមិនអស់

//s9.kh1.co/f8/f8468aa5acabd5b94c4c85b5d55a415304030d6a.png
តារា & កម្សាន្ដ

 ២០-កក្កដា-២០២៣ ១០ព្រឹក · ៩ ខែមុន

ខេត្តកោះកុង ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត សំបូរទៅដោយកោះតូចធំនិងព្រៃភ្នំជាច្រើន សាកសមសម្រាប់ការដើរកំសាន្តជាលក្ខណៈគ្រួសារ ឬអ្នកដើរបោះជំរុំ។

កម្សាន្ត៖  នៅពេលអ្នកចង់លំហែកាយដើរលេងនៅកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង មានខ្យល់បរិសុទ្ធនោះ អ្នកប្រាកដជាបិបាកនឹងសម្រេចចិត្តថាទៅកន្លែងណាទើបល្អហើយ ព្រោះតែនៅប្រទេសកម្ពុជាយើងពោរពេញទៅដោយទីកន្លែងទេសចរណ៍ធម្មជាតិព្រៃភ្នំ ឆ្នេរសមុទ្រ និង​តំបន់ដែលមានទេសភាពស្អាតនានាជាច្រើនកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើសិនជាអ្នកចង់ទៅស្រូបខ្យល់បរិយាកាសបែបតាមកោះ អមជាមួយនឹងធ្វើសកម្មភាពកំសាន្តផ្សេងៗដូចជាជិះទូក បោះតង់ ដើរលេងលើមាត់ឆ្នេរ គយគន់ទេសភាព ជ្រមុជទឹកក្នុងសមុទ្រនិងបរិយាកាសសប្បាយៗជាច្រើនទៀត លោកអ្នកមិនបាច់ស្ទាក់ស្ទើរទេ ទៅលេង ខេត្តកោះកុង គឺជាជម្រើសដ៏ល្អនិងសាកសមជាមួយនឹងគម្រោងរបស់អ្នកបំផុត។ 

ខេត្តកោះកុង ជាខេត្តដែលសម្បូរទៅដោយកោះ និងឆ្នេរសមុទ្រ ហើយមានរម្មណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនដែលលោកអ្នកអាចកម្សាន្តបានយ៉ាងសំបូរបែបដូចជា៖ 

១. កោះស្មាច់

កោះស្មាច់ មានទីតាំងស្ថិតនៅ ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូលខេត្តកោះកុង។ កោះស្មាច់ ជារម្មណីយដ្ឋានដ៏ពេញនិយមដែលមានទេសភាពស្អាតត្រជាក់ភ្នែក នៅលើកោះមានអមទៅដោយដើមដូងស្រលូនៗ​ទាក់ភ្នែក។ នៅទីនោះលោកអ្នកអាចកម្សាន្តជាមួយនឹងការជិះទូក ហែលទឹក បោះជំរុំ ស្រស់ស្រាយជាមួយនឹងបរិយាកាសដ៏ល្អបំផុត។

កោះស្មាច់
កោះស្មាច់
កោះស្មាច់
កោះស្មាច់

២. ឆ្នេរប៉ាក់ខ្លង

ឆ្នេរប៉ាក់ខ្លង ជាឆ្នេរដែលមានចម្ងាយជិតស្ពានកោះកុងដោយគ្រាន់តែធ្វើដំណើរ១៥នាទីប៉ុណ្ណោះ វាជាកន្លែងដែលអ្នកទេសចរណ៍អាចចំណាយពេលបោះតង់ មើលថ្ងៃលិច ហែលទឹកនិងទទួលទាននូវអាហារសមុទ្រស្រស់ៗ។

ឆ្នេរប៉ាក់ខ្លង
ឆ្នេរប៉ាក់ខ្លង
ឆ្នេរប៉ាក់ខ្លង
ឆ្នេរប៉ាក់ខ្លង

៣. កោះខ្យង

កោះខ្យង ជាកោះតូចមួយ ស្ថិតនៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុងដែលពោរពេញទៅដោយទេសភាពស្រស់ថ្លា ដើមដូង ដុំថ្មតូចធំចម្រុះមាត់កោះ និងឆ្នេរកោះដ៏ស្អាតដែលអាចឲ្យយើងគយគន់លេង។

កោះខ្យង
កោះខ្យង
កោះខ្យង
កោះខ្យង
កោះខ្យង
កោះខ្យង
កោះខ្យង
កោះខ្យង

. ឆ្នេរពេជ្រតារាសាគរ

ឆ្នេរពេជ្រតារាសាគរ ជាឆ្នេរដ៏សាកសមបំផុតសម្រាប់អ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិជាក្រុម  ។

ឆ្នេរពេជ្រតារាសាគរ 
ឆ្នេរពេជ្រតារាសាគរ 
ឆ្នេរពេជ្រតារាសាគរ 
ឆ្នេរពេជ្រតារាសាគរ 
ឆ្នេរពេជ្រតារាសាគរ 
ឆ្នេរពេជ្រតារាសាគរ 

. ស្ទឹងពពក

វាស្ថិតនៅក្នុង ឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលយើងអាចរីករាយជាមួយនឹងដំណើរកម្សាន្តលើព្រៃភ្នំដែលគ្របដណ្ដប់ទៅដោយស្ទឹង ឬសមុទ្រពពកមានអាកាសធាតុត្រជាក់ និងសំបូរទៅដោយកន្លែងថតរូបយ៉ាងច្រើន។

ស្ទឹងពពក
ស្ទឹងពពក
ស្ទឹងពពក
ស្ទឹងពពក
ស្ទឹងពពក
ស្ទឹងពពក

៦. ភ្នំខ្នងក្រពើ

ភ្នំនេះមានទឹកជ្រោះ ព្រៃព្រឹក្សា សត្វព្រៃ ព្រមទាំងជីវចម្រុះច្រើនប្រភេទ ដែលស្ថិននៅក្នុងភូមិភាគឦសាន ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ ។

ភ្នំខ្នងក្រពើ
ភ្នំខ្នងក្រពើ
ភ្នំខ្នងក្រពើ
ភ្នំខ្នងក្រពើ

៧. ទឹកជ្រោះឆាយយោង  

ទឹកជ្រោះឆាយយោង ជាតំបន់ធម្មជាតិពិតៗ ដែលស្ថិតនៅក្និងព្រៃនៃទឹកដីអារ៉ែងដែលមានចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រពីសហគមន៍អារ៉ែង។ នៅទីនេះសាកសមជាមួយអ្នកដែលចូលដំណើរកម្សាន្តបែបផ្សងព្រេង ឬធ្លាប់ដើរព្រៃ ។

ទឹកជ្រោះឆាយយោង
ទឹកជ្រោះឆាយយោង
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T