Xiaomi ផ្ដួល Apple ដណ្ដើមតំណែងជាអ្នកលក់ស្មាតហ្វូនលំដាប់លេខ២ នៅលើពិភពលោក

//s9.kh1.co/ce/ce3e15aea95280baa560889426ed9e3eabfd3161.jpg
បច្ចេកវិទ្យា

 ១៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លាយជាអ្នកលក់លេខពីរនៅលើពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Xiaomi

បរទេស៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ Canalys បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi បានវ៉ាដាច់ក្រុមហ៊ុន Apple ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទីពីរ នៅលើពិភពលោកជាលើកដំបូង។ ក្រុមហ៊ុន Canalys បាននិយាយនៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនចិនបានយកចំណែក១៧ភាគរយ នៃការចែកចាយស្មាតហ្វូនទូទាំងពិភពលោក សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ដែលនៅពីក្រោយក្រុមហ៊ុន Samsung មានចំណែក១៩ភាគរយ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ការនាំចេញរបស់ក្រុមហ៊ុន Xiaomi កើនឡើងជាង៨០ភាគរយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple ស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយនាំចេញមានចំនួន១៤ភាគរយនៃចំនួនសរុបទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន គឺក្រុមហ៊ុន Oppo និង Vivo បានដេញតាមពីក្រោយ ជាមួយចំនួននីមួយៗ១០ភាគរយ។

ទូរសព្ទរបស់ Xiaomi
ទូរសព្ទរបស់ Xiaomi

ក្លាយជាអ្នកលក់លេខពីរនៅលើពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Xiaomi នេះបើយោងតាមលោក Lei Jun ជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi។ នៅក្នុងត្រីមាសទី២ ការនាំចេញរបស់ក្រុមហ៊ុន Xiaomi បានកើនឡើងជាង៣០០ភាគរយ នៅអាមេរិកឡាទីន, ១៥០ភាគរយក្នុងទ្វីបអាហ្វ្រិក, និង៥០ភាគរយនៅអឺរ៉ុបខាងលិច នេះបើយោងតាមក្រុមហ៊ុន Canalys។

លោក Ben Stanton អ្នកគ្រប់គ្រងស្រាវជ្រាវរបស់ Canalys បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិននៅតែផ្ដោតសំខាន់ ទៅលើកម្រិតតម្លៃថវិកា សម្រាប់អតិថិជន។ បើប្រៀបធៀបជាមួយ Samsung និង Apple តម្លៃលក់មធ្យមរបស់ Xiaomi គឺប្រហែល៤០ភាគរយនិង៧៥ភាគរយថោកជាង៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T