អៀរឡង់ខាងជើងជាតំបន់មានសីតុណ្ហភាពត្រជាក់ ពេលនេះបំបែកកំណត់ត្រា ឡើងកម្ដៅមិនគួរឲ្យជឿ

//s9.kh1.co/97/97661019ce8d730c5e962d79b265f800b75d5b0a.jpg
សង្គម

 ១៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សីតុណ្ហភាពបំបែកកំណត់ត្រាបណ្ដាលមកពីកត្តាជាបន្តបន្ទាប់ រហូតនាំឲ្យកើតមានដូចសព្វថ្ងៃ។

បរទេស៖ សីតុណ្ហភាពនៅអៀរឡង់ខាងជើងបានឡើងដល់កម្ពស់បំបែកឯតទគ្គកម្ម កាលពីថ្ងៃសៅរ៍ ក៏ព្រោះតែទែម៉ូម៉ែត្របង្ហាញសីតុណ្ហភាពកើនឡើងខ្ពស់ជាង៣០អង្សាសេ។ វាជាថ្ងៃក្ដៅបំផុត នៅតំបន់ Ballywatticock ដែលមានសីតុណ្ហភាព៣១.២អង្សាសេ។ កម្រិតសីតុណ្ហភាពខ្ពស់ពីមុនគឺ៣០.៨អង្សាសេ នៅរដូវក្ដៅ ឆ្នាំ១៩៧៦និង១៩៨៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សីតុណ្ហភាពបំបែកកំណត់ត្រាបណ្ដាលមកពីកត្តាជាបន្តបន្ទាប់ រហូតនាំឲ្យកើតមានដូចសព្វថ្ងៃ។ ថ្ងៃក្ដៅបំផុតប្រចាំឆ្នាំត្រូវបានកត់ត្រាជាបណ្ដោះអាសន្ននៅក្នុងប្រទេសចំនួន៣ផ្សេងទៀតក្នុងចក្រភពអង់គ្លេស ហើយវាអាចកាន់តែក្ដៅនៅថ្ងៃអាទិត្យ។

រូបភាពពី KITNIP
រូបភាពពី KITNIP

នៅប្រទេសអង់គ្លេស សីតុណ្ហភាព៣០.៧អង្សាត្រូវបានកត់ត្រានៅភូមិ Linton-on-Ouse ក្នុងតំបន់ North Yorkshire។ ចំណែកនៅក្នុងប្រទេសវែល ក្រុង Usk ក្នុងតំបន់ Monmouthshire បានកើនឡើងដល់សីតុណ្ហភាព២៩អង្សាសេ និង​ក្នុងប្រទេសស្កុតឡេន សីតុណ្ហភាព២៨.២អង្សាសេត្រូវបានកត់ត្រានៅ Threave ក្នុងតំបន់ Dumfries and Galloway៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T