ភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពេលដែលចូលខ្លួនទៅសម្រាកព្យាបាលជំងឺកូវីដ១៩ អតីតស្ដេចប្រដាល់កម្ពុជា លោកអេ ភូថង ត្រូវបានមហាជនគ្រប់ទិសទីសម្តែងការអាណិត និងបន់ស្រន់ឲ្យលោកឆាប់ជា ខណ:ពេលបច្ចុប្បន្ននេះ លោកកំពុងតែសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងនេះ លោកឧកញ៉ាឡេង និមល ដែលប្រិយមិត្ត និងមហាជនបានស្គាល់ថាជាប្អូនប្រុសបង្កើតរបស់លោក ឧកញ៉ាឡេងណាវ៉ាត់ត្រា បានចូលរួមឧបត្ថម្ភជាសាច់ប្រាក់ចំនួន ៤លានរៀល ដល់ក្រុមគ្រួសារលោកអេភូថង ដោយលោកឧកញ៉ាបានពោលយ៉ាងដូច្នេះថា÷
ខ្ញុំ ឡេង និមល ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ 4.000.000រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ។ សូមអោយលោកគ្រូ អេ ភូថង ឆាប់ជាសះស្បើយ🙏🏼🙏🏼🙏🏼
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ



