ប្រសិនអ្នកបានទៅផ្សារ ម៉ាក្រូ ប៉ុន្មានថ្ងៃមុននេះ សូមតាមដានសុខភាពខ្លួ​នឯង

//s9.kh1.co/3b/3b47b98cff7285f0e53f598587e80390c5bf698a.jpg
សង្គម

 ១៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប៉ុន្មានថ្ងៃមុននេះ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ នៅឯទីតាំងផ្សារទំនើបម៉ាក្រូមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខផងដែរ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ នៅឯទីតាំងផ្សារទំនើបម៉ាក្រូមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥ៈ៤០ ដល់ ១៦ៈ២០​មានអ្នកជំងឺកូវីដ១៩ដែលមានចំនួន០២នាក់ បានចូលទៅទិញទំនិញ នៅទីតាំង ផ្សារទំនើបម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ផ្សារទំនើបម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី
ផ្សារទំនើបម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T