លោក អេ ភូថង ឆ្លងកូវីដភ្លាម អ្នកនាង ទ្រី ដាណា ផ្តល់ជំនួយទឹកប្រាក់ ជួយជីវភាព រហូតដល់ទៅ...

//s9.kh1.co/6e/6e482376d3cb309a2aefb69e9baec4d674f708a7.jpg
សង្គម

 ១៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែល្បី អេ ភូថង ឆ្លងកូវីដកំពុងសម្រាកព្យាបាលនៅ ស្តាតអូឡាំពិកភ្លាម អ្នកនាង ទ្រី ដាណា ផ្តល់ទឹកប្រាក់ រហូតដល់ទៅ ១០០០$

រាជធានីភ្នំពេញ ៖ ពិតណាស់ ល្បីកក្រើកពេញបណ្តាញសង្គម ក្រោយផ្ទុះដំណឹង កីឡាប្រដាល់ល្បីឈ្មោះ លោក អេ ភូថង កំពុងសម្រាកព្យាបាល ជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាល ស្តាតអូឡាំពិក ដែលក្នុងរូបភាពនោះ រូបលោក ហាក់បីដូចជា កំពុងទទួលការព្យាបាលសង្គ្រោះបន្ទាន់ ដោយមាន បំពង់ជំនួយដង្ហើម ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គ្រាន់តែទទួលដំណឹង លោក អេ ភូថង ឆ្លងកូវីដ១៩ ហើយកំពុងតែ សម្រាកព្យាបាលផងនោះ អ្នកនាង ទ្រី ដាណា សេដ្ឋីចិត្តធម៌ ដែលមហាជនខ្មែរ តែងតែឃើញ អ្នកនាង ធ្វើការងារសប្បុរសធម៌ ជាច្រើនបន្តបន្ទាប់ នោះ បានប្រកាស ផ្តល់ជំនួយថវិកា សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់លោក ដល់ទៅ ១០០០ ដុល្លារ ឯណោះ។

គួរបញ្ជាក់ផងដែរថា អ្នកនាង ទ្រី ដាណា បានបញ្ជាក់ប្រាប់ឲ្យបានដឹង យ៉ាងដូច្នេះថា ៖

មើលទៅជីវភាពគាត់មិនល្អប៉ុន្មានទេ ហើយមកកើតកូវីដ១៩ ទៀត កាលខ្ញុំនៅក្មេង ល្បីឈ្មោះគាត់ណាស់ ស្ដេចប្រដាល់ស្រុកខ្មែរ អេ ភូថង អ្នកណាក៏ស្គាល់ដែរ ទោះខ្ញុំមិនមែនអ្នកមើលប្រដាល់ក៏ស្គាល់គាត់ដែរ។ ខ្ញុំជួយដោះស្រាយជីវភាពគាត់ 1000$ ចាំឱ្យក្រុមការងារប្រគល់ជូនប្រពន្ធគាត់។ សង្ឃឹមថាឆាប់ជាសះស្បើយ ឆាប់បានមកបង្ហាត់សិស្សវិញ៕

អ្នកនាង ទ្រី ដាណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T