ឈឺចិត្តណាស់! Saul បានឆ្លើយបែបនេះក្រោយអ្នកគាំទ្រសួររឿងក្លិបចង់ប្ដូរគេយក Griezmann មកវិញ

//s9.kh1.co/86/861a84aefa2880de1cbdd5a8a1bf65b9bcc62509.jpeg
កីទ្បា

 ១៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Saul ថា AT.Madrid ទាត់គេចេញ

អេស្ប៉ាញ៖ ព័ត៌មានចចាមអារ៉ាមថា Barcelona និង Atletico Madrid កំពុងពិភាក្សាក្នុងការប្ដូរកីឡាករទាំងពីររបស់ខ្លួនគឺ Antoine Griezmann និង Saul Niguez បានផ្ទុះឡើងបន្ទាប់ពីសារព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

Griezmann ក៏មិនបានលេចមុខក្នុងការថតផ្សាយឯកសណ្ឋានក្រៅដីនារដូវកាលថ្មីរបស់ Barcelona ផងដែរ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនាំគ្នាសង្ស័យថាកីឡាករសញ្ជាតិបារាំងរូបនេះទៅផ្ទេរទៅទ្រនំចាស់វិញ។

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

Barcelona ចង់ប្ដូរ Griezmann យក Saul ក៏ដោយសារ Griezmann ជាកីឡាករបានប្រាក់ឈ្នួលខ្ពស់ដែលពេលនេះក្លិបត្រូវការលក់កីឡាករចេញខ្លះដើម្បីសម្រួលបន្ទុកហិរញ្ញវត្ដុ។ ម្យ៉ាងទៀតក្លិបបាននាំយក ខ្សែប្រយុទ្ធថ្មីៗដូចជា Sergio Aguero និង Memphis Depay ដែលធ្វើឲ្យ Griezmann អាចនឹងមិនសូវជាបានចូលលេងដូចមុន។

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

យ៉ាងណាមិញ ខ្សែបម្រើ Saul Niguez ក៏បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមមួយនេះដោយកំលុងពេលគេចុះពីលើរថយន្តក្រុង អ្នកគាំទ្រក៏បានស្រែកសុំកុំឲ្យ Saul ចាកចេញពី Atletico Madrid ប៉ុន្តែកីឡាករវ័យ ២៦ឆ្នាំរូបនេះបានឆ្លើយថា៖

ពួកគេបានទាត់ខ្ញុំចេញពីទីនេះហើយ...

ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

គេយល់ថាពាក្យសម្ដីរបស់ Saul មិនមែនយកជាការពិតនោះឡើយគឺគ្រាន់តែលេងសើចនិងឌឺដងប៉ុណ្ណោះព្រោះគេបានសើចបន្ទាប់ពីនិយាយរួច៕

ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T