ម៉េចចឹងវិញ? Barca សង្ស័យ R.Madrid នៅពីក្រោយការមិនបន្តកុងត្រាថ្មីរបស់កីឡាកររបស់ខ្លួនម្នាក់នេះ

//s9.kh1.co/75/7584e7e6846b6df3f3644045edc7b64212b68f0b.jpeg
កីទ្បា

 ១៧-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Barca សង្ស័យថា Real Madrid បញ្ចុះបញ្ចូល Moriba មិនឲ្យបន្តកុងត្រាថ្មី

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona មិនទាន់មានការចរចាជាផ្លែផ្កាណាមួយជាមួយខ្សែបម្រើ Ilaix Moriba នៅឡើយទេបើទោះបីជាក្លិបបានស្នើកុងត្រាថ្មីក៏ដោយ ហើយឥលូវក្លិបថែមទាំងសង្ស័យថា Real Madrid ជាអ្នកនៅពីក្រោយការមិនបន្តកុងត្រាថ្មីរបស់កីឡាករវ័យក្មេងរូបនេះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះមានសុពុលភាពកុងត្រាជាមួយ Barcelona ដល់ឆ្នាំ២០២២ប៉ុណ្ណោះខណៈដែលគេត្រូវរុញឲ្យទៅលេងនៅឈុតយុវជនវិញព្រោះ Barcelona បានជូនដំណឹងថាទាល់តែគេបន្តកុងត្រាថ្មីទើបអាចលេងនៅឈុតធំបាន។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

លោកគ្រូ Ronald Koeman បានអនុញ្ញាតឲ្យ Moriba ឡើងមកលេងឈុតធំនៅឆ្នាំមុនដោយគេបានចូលលេងបាន១៨ប្រកួតផងដែរ។ Moriba ដូចជាសប្បាយចិត្តក្នុងការស្នាក់នៅជាមួយ Barcelona ប៉ុន្តែឥលូវនេះស្ថានភាពរបស់គេជាមួយក្លិបទំនងជាមិនសូវល្អឡើយ។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

ព័ត៌មានចចាមអារ៉ាមខ្លះថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគិតថាក្លិបផ្ដល់ប្រាក់ឈ្នួលឲ្យគេតិចពេក ហើយឥលូវនេះ Barcelona សង្ស័យថា Real Madrid លួចបញ្ចុះបញ្ចូលឲ្យ Moriba មិនបន្តកុងត្រាថ្មីដើម្បីផ្ទេរទៅលេងទឹកដី Santiago Bernabeu ៕

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T