ក្តៅៗ! សម្តេច ហ៊ុន សែន ប្រកាសដកតំណែង លោក ឌុច សុវណ្ណារី មានឋានៈជារដ្ឋលេខាធិការ ក្រោយពីបង្ហោះសារប្រមាថសពថ្នាក់ដឹកនាំម្នាក់

//s9.kh1.co/41/41e97e8349297409cbaab674cfb1410226295c7a.jpg
សង្គម

 ១៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ! សម្តេច ហ៊ុន សែន ប្រកាសដកតំណែង លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងមួយ ក្រោយពី..

រាជធានីភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែ កក្ដដា ឆ្នាំ២០២១រសៀលនេះ បានប្រតិកម្មជាមួយលោក ឌុច សុវណ្ណារី ក្រោយពីលោក បានបង្ហោះសារមួយពាក់ព័ន្ធនឹងលោក ហុង ថែម ដែលជាមន្ត្រីមួយរូប ដែលបានចូលរួមចំណែក កសាងប្រទេសតាំងពីបាតដៃទទេ នាឆ្នាំ១៩៧៩ មក។
បើតាមការបង្ហោះរបស់លោក ឌុច សុវណ្ណារី នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមរណភាពរបស់លោក ហុង ថែម ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសិកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយ គាត់មានសំណាងបានកើតជាមនុស្ស សូមឱ្យមានចិត្តទូលាយ ដឹងខុសត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត។

លោក ឌុច សុវណ្ណារី

ក្នុងនោះដែរ ត្រឹមរយៈពេលមួយថ្ងៃ ក្រោយពីលោក ឌុច សុវណ្ណារី បង្ហោះសារនេះរួច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញប្រតិកម្ម និង​ប្រកាសដកតំណែង លោក ឌុច សុវណ្ណារី ដែលជា រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តែម្តង។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា៖

ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណៈភាព បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ​ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍៕ 

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សាររបស់ លោក ឌុច សុវណ្ណារី
សាររបស់ លោក ឌុច សុវណ្ណារី
លោក ឌុច សុវណ្ណារី
លោក ឌុច សុវណ្ណារី
លោក ឌុច សុវណ្ណារី
លោក ឌុច សុវណ្ណារី
លោក ឌុច សុវណ្ណារី
លោក ឌុច សុវណ្ណារី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T