ម្នាក់ទៀតហើយ! Barcelona គ្រោងនឹងវ៉ៃចេញកីឡាកររបស់ខ្លួនរូបនេះ

//s9.kh1.co/72/72e589f23adb2e2f65676459701e0365f3785040.webp
កីទ្បា

 ១៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Barca គ្រោងនឹងដាក់លក់អ្នកចាំទី Neto

អេស្ប៉ាញ៖ ក្លិប Barcelona គ្រោងនឹងដាក់លក់អ្នកចាំទី Neto Murara ដែលជាអ្នកចាំទីដៃទី២របស់ក្លិប នេះបើយោងតាម Diario Sport។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Neto Murara 
អ្នកចាំទី Neto Murara 

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរមកទឹកដី Camp Nou កាលពីឆ្នាំ២០១៩ តែកម្របានចូលលេងណាស់ដោយសារអ្នកចាំទីដៃទី១ Marc-Andre Ter Stegen ត្រូវលោកគ្រូបង្វឹកទាំងចាស់និងថ្មីទុកចិត្តឲ្យចូលលេងសឹងតែរាល់ការប្រកួត។

អ្នកចាំទី Neto Murara 
អ្នកចាំទី Neto Murara 

ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបរាងដុនដាបពេក ទើប Barca សម្លឹងរកមើលផ្លូវដែលអាចលក់កីឡាករចេញដើម្បីបន្ធូរបន្ថយប្រាក់ឈ្នួលខណៈដែលកីឡាករដូចជា Junior Firpo, Matheus Fernandes និង Carles Alena ត្រូវបានលក់ចេញរួចរាល់ហើយ។

ខ្សែបម្រើ Carles Alena, Junior Firpo និង Matheus Fernandes
ខ្សែបម្រើ Carles Alena, Junior Firpo និង Matheus Fernandes

Neto បានលេងតែ៥ប្រកួតគត់ពេលផ្ទេរមកនៅរដូវកាលដំបូង គឺ Champions League ១ប្រកួត,Copa Del Rey ១ប្រកួត និង Supercopa de Espana ១ប្រកួតទៀតចំណែកនៅរដូវកាលមុន គេបង្ហាញខ្លួនបាន១២ប្រកួត ដោយសារតែ Ter Stegen រងរបួសជង្គង់។

Marc-Andre Ter Stegen
Marc-Andre Ter Stegen

Neto ធ្លាប់ស្នើសុំឲ្យ Barcelona លក់រូបគេប៉ុន្តែក្លិបមិនព្រមព្រោះមិនទាន់រកអ្នកចាំទីជំនួសមកបាន ដោយ Neto គិតថាគេគួរតែបានជាប់ជម្រើស១១នាក់ដំបូងនៅក្លិបណាថ្មី ដើម្បីមានឱកាសបានចូលលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២៕

អ្នកចាំទី Neto Murara 
អ្នកចាំទី Neto Murara 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T