ព្រៃអាម៉ាហ្សូនដ៏ធំរបស់ពិភពលោក ចាប់ផ្ដើមបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ច្រើនជាងស្រូបយកវា

//s9.kh1.co/d0/d00fcf76eed26d5c1701a7451555d1c3f4efdc5c.jpg
បច្ចេកវិទ្យា

 ១៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រនិយាយថា តំបន់ភាគអាគ្នេយ៍រងផលប៉ះពាល់ដោយអត្រាខ្ពស់នៃការបាត់បង់ដើមឈើ និងចំនួនអគ្គិភ័យកើនឡើង។

បរទេស៖ ការស្រាវជ្រាវមួយបានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើនិងការប្រែប្រួលអាកាសធាតុ កំពុងផ្លាស់ប្ដូរសមត្ថភាពរបស់ព្រៃអាម៉ាហ្សូន ក្នុងការស្រូបយកកាបូន។ ផ្នែកសំខាន់ៗនៃព្រៃត្រូពិកធំបំផុតរបស់ពិភពលោក បានចាប់ផ្ដើមបញ្ចេញឧស្ម័នកាបូនិចច្រើនជាងអ្វីដែលវាស្រូបយក។ អ្នកវិទ្យាសាស្ត្រនិយាយថា តំបន់ភាគអាគ្នេយ៍រងផលប៉ះពាល់ដោយអត្រាខ្ពស់នៃការបាត់បង់ដើមឈើ និងចំនួនអគ្គិភ័យកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សីតុណ្ហភាពនៅទីនោះបានកើនឡើង៣ដង នៃមធ្យមភាគជាសកល ក្នុងកំឡុងពេលខែក្ដៅបំផុត។ អាម៉ាហ្សូនដែលជាតំបន់ព្រៃត្រូពិកធំជាងគេបំផុតរបស់ពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកនិងរក្សាទុកកាបូនច្រើន។ ប៉ុន្តែផលប៉ះពាល់ដែលកំពុងកើនឡើងនៃបម្រែបម្រួលអាកាសធាតុនិងការកាប់បំផ្លាញព្រៃឈើ កំពុងជះឥទ្ធិពលដល់អេប៉ុងជក់ CO2 ដ៏សំខាន់នេះ។

រូបតំណាង
រូបតំណាង

ប្រភពនៃកាបូនគឺជាតំបន់មួយនៃផែនដី ដែលបញ្ចេញកាបូនច្រើនជាងវាផ្ទុក។ អ្នកស្រាវជ្រាវបានប្រើយន្តហោះ ដើម្បីយកសំណាកខ្យល់ប្រហែល៦០០ នៅផ្នែកខាងលើនៃព្រៃទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការសិក្សា។ ពួកគាត់បានរកឃើញការបែងចែកយ៉ាងច្បាស់ រវាងភាគខាងកើតនិងខាងលិចនៃព្រៃ។

អ្នកដឹកនាំការនិពន្ធ លោកស្រី Luciana Gatti រួមទាំងវិទ្យាស្ថានជាតិ National Institute for Space Research របស់ប្រេស៊ីល បាននិយាយថា នៅភាគខាងកើតនៃអាម៉ាហ្សូនដែលមានប្រហែល៣០ភាគរយនៃការកាប់បំផ្លាញព្រៃឈើតំបន់នេះ បានបញ្ចេញកាបូន១០ដងច្រើនជាងនៅភាគខាងលិច ដែលមានការកាប់ព្រៃឈើ១១ភាគរយ។ ក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភថា ការប្រែប្រួលអាកាសធាតុកំពុងមានឥទ្ធិពលលើភ្លៀងធ្លាក់ ដែលមានផលវិបាកភ្លាមៗសម្រាប់ប្រេស៊ីល៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T