ម៉េចអ៊ីចឹង? ក្លិបនៅ PL មួយនេះបោះបង់ការតាមទិញយក Kane ហើយ

//s9.kh1.co/fe/fed0dbe73bdc4bccbd989d675333fe6e8b5c6f0e.jpeg
កីទ្បា

 ១៥-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Man United ដកខ្លួនពីការតាមទិញយក Kane ហើយ

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានបោះបង់ការតាមទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur ហើយដោយសារក្លិបបានទិញយកខ្សែបម្រើ Jadon Sancho ដោយជោគជ័យ ហើយម្យ៉ាងទៀតក្លិបគិតថាវាពិបាកណាស់ក្នុងការចរចាយក Kane ពីលោក Daniel Levy

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ចាប់អារម្មណ៍លើប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះពេលដែលគេបានបង្ហើបថាគេចង់ឈ្នះបានរង្វាន់ជាមួយក្លិបដែលគេលេងនិងចង់ចាកចេញពី Spurs ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ប៉ុន្តែមានក្លិបជាច្រើនទៀតដែលចាប់អារម្មណ៍កីឡាករវ័យ២៧ឆ្នាំរូបនេះ ដូចជា Manchester City ជាដើម ដែល ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola ធ្លាប់បានព្យាយាមដាក់សំណើទឹកប្រាក់ដល់ទៅ១០០លានផោន(ស្មើនឹងប្រមាណ១៣៨.២លានដុល្លារ)ប៉ុន្តែត្រូវ Spurs បដិសេធដោយមិនស្រណោះដោយសារលោក Daniel Levy មិនចង់ឲ្យ Kane ចាកចេញ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
លោក Daniel Levy 
លោក Daniel Levy 

ដូច្នេះទើប Man United គិតថាការតាមទិញយក Kane គឺពិតជាពិបាកខ្លាំងណាស់ ព្រោះ Spurs មិនងាយឲ្យតារាឆ្នើមរបស់ខ្លួនមកលេងនៅក្រុមគូប្រជែងនោះឡើយហើយក្លិបក៏បានយកលុយទៅទិញយក Sancho ពី Borussia Dortmund ហើយដែរ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ម្យ៉ាងទៀត Spurs ដាក់តម្លៃខ្លួន Harry Kane ដល់ទៅ១៥០លានផោន(ស្មើនឹងប្រមាណ២០៧.៤លានដុល្លារ)ដូច្នេះក្លិបត្រូវលក់ចេញកីឡាករក្នុងស្ដុកដូចជា Jesse Lingard, Anthony Martial ឬអាចជា Paul Pogba ជាដើម។

ខ្សែបម្រើ Jesse Lingard និង Anthony Martial 
ខ្សែបម្រើ Jesse Lingard និង Anthony Martial 

យ៉ាងណាមិញហេតុផលរួមផ្សំមួយទៀតគឺ Man United ធ្លាប់មានរឿងរកាំរកូសជាមួយលោក Daniel Levy រឿងការផ្ទេររបស់ Dimitar Berbatov កាលឆ្នាំ២០០៩ផងដែរ៕

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T