Torres ថាបើចេញពី Barca មែនគឺ Griezmann សមនឹងលេងឲ្យក្លិបមួយនេះ

//s9.kh1.co/49/49d78082674fe8b9f7732d30df52f5cc11c46df6.jpeg
កីទ្បា

 ១៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Ferran Torres ថា Griezmann គួរមក Man City

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Ferran Torres បាននិយាយពីពាក្យចចាមអារ៉ាមដែលក្លិប Manchester City ចាប់អារម្មណ៍យក ខ្សែប្រយុទ្ធ Antoine Griezmann មករួមក្រុមនៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ferran Torres 
ខ្សែប្រយុទ្ធ Ferran Torres 
ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 

Torres បានបង្ហើបថាបើវាពិតដូច្នេះមែន គឺ Griezmann ស័ក្តិសមនឹងលេងឲ្យ Man City ណាស់ព្រោះគេជាកីឡាករល្អមួយរូប។

ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 

ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola ចង់បានខ្សែប្រយុទ្ធថ្មីមកជំនួស Sergio Aguero ដែលចាកចេញទៅ Barcelona ដោយមានជម្រើសថ្មីៗជាច្រើនដូចជា Harry Kane និង Antoine Griezmann ជាដើម។

ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 

ថ្មីៗនេះក៏បានលេចឮពាក្យចចាមអារ៉ាមថា Barcelona ត្រៀមនឹងលក់ Griezmann ចេញដោយសារត្រូវសម្រាលប្រាក់ខែកីឡាករដើម្បីអាចចុះកុងត្រាយកកីឡាករថ្មីៗដូចជា Sergio Aguero, Eric Garcia,Memphis Depay និង Emerson Royal ទើប Man City ឆក់ឱកាសនេះចង់បញ្ចុះបញ្ចូលគេមកទឹកដី Etihad តែម្ដង។

ទាក់ទងនឹងពាក្យចចាមអារ៉ាមនេះ  Torres បានថ្លែងថា៖

គេគឺជាកីឡាករល្អមួយរូប ពេលនេះគេនៅ Barca ប៉ុន្តែយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង ខ្ញុំមិនដឹងទេថា Pep Guardiola បាននិយាយជាមួយគេឬអត់។ City គឺជាក្លិបដ៏ល្អមួយក្នុងលោកហើយពួកគេតែងតែចង់បានកីឡាករល្អៗដើម្បីឈ្នះពានរង្វាន់។ បើគេមកគឺពិតជាល្អណាស់ តែបើមិន គឺនឹងត្រូវធ្វើការបន្តទៀត។

ខ្សែប្រយុទ្ធ Ferran Torres 
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

គួរបញ្ជាក់ផងដែរថា Antoine Griezmann រកបាន២២០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៥៥៨ប្រកួតសរុបទាំងនៅ Real Sociedad, Atletico Madrid និង Barcelona ៕

ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T