ល្អតើ! UEFA និង CONMEBOL គ្រោងនឹងបង្កើតការប្រកួតរវាងក្រុមពីរនេះដើម្បីឧទ្ទិសដល់វីរបុរស Maradona

//s9.kh1.co/30/302ceada2b5fa4cafe16b10bd3f91b9c6c80429f.jpeg
កីទ្បា

 ១៥-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

UEFA និង CONMEBOL គ្រោងនឹងបង្កើតការប្រកួតរវាង អ៊ីតាលី និង អាហ្សង់ទីន

អឺរ៉ុប៖ យោងតាមអ្នកសារព័ត៌មាន Tariq Panja នៃកាសែត Sports បានបង្ហើបឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA និង CONMEBOL ដែលជាសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង កំពុងពិភាក្សាក្នុងការបង្កើតការប្រកួតរវាង ក្រុមជើងឯក UEFA Euro 2020 គឺ ក្រុមជម្រើសជាតិ អ៊ីតាលី ជាមួយក្រុមជើងឯក Copa America 2021 គឺ ក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីឧទ្ទិសដល់វីរបុរសបាល់ទាត់ដែលទើបលាចាកលោកកាលពីខែវិច្ឆិកា ឆ្នាំ ២០២០គឺលោក Diego Maradona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន
លោក Diego Maradona
លោក Diego Maradona

លោក Maradona គឺជាជនជាតិអាហ្សង់ទីនមែនពិតតែលោកបានទទួលការគោរពស្រឡាញ់ពីសំណាក់ប្រជាជនអ៊ីតាលីទាំងមូលជាពិសេសគឺប្រជាជននៅក្រុង Naples ព្រោះលោកធ្លាប់បានលេងនៅក្លិប Napoli  អស់រយៈពេលជាង៧ឆ្នាំ។

លោក Diego Maradona កាលលេងនៅ Napoli
លោក Diego Maradona កាលលេងនៅ Napoli
លោក Diego Maradona កាលលេងនៅ Napoli
លោក Diego Maradona កាលលេងនៅ Napoli

ហេតុដូច្នេះទើបខាងសហព័ន្ធកីឡាបាល់ទាត់ទាំងពីរបានផ្ដួចផ្ដើមរៀបចំការប្រកួតរវាង អ៊ីតាលី និងអាហ្សង់ទីន តែការប្រកួតនេះធ្វើឡើងតែមួយជើងប៉ុណ្ណោះ។

ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិទាំងពីរនេះធ្លាប់ជួបគ្នាកាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោកឆ្នាំ១៩៩០ នៅទីក្រុង Naples ដោយ អាហ្សង់ទីន បានបំបាក់ អ៊ីតាលី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤ ទល់នឹង ៣ ក្រោយលេងស្មើនៅម៉ោងប្រកួតផ្លូវការ ១ ទល់នឹង ១៕

ការប្រកួតរវាងអាហ្សង់ទីននិង អ៊ីតាលី 
ការប្រកួតរវាងអាហ្សង់ទីននិង អ៊ីតាលី 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T