Jorginho ថាគេអាចឈ្នះពាន ballon d'Or បានដោយសារមូលហេតុមួយនេះ

//s9.kh1.co/53/53cf659d6e1dcd9235c010750eb5ed9132f34bb1.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Jorginho ថាគេឈ្នះពានច្រើនជាងកីឡាករណាទាំងអស់

អ៊ីតាលី៖ ខ្សែបម្រើ Jorginho នៃក្លិប Chelsea និងក្រុមជម្រើសជាតិអ៊ីតាលី បានចេញមុខមកបកស្រាយបន្ទាប់ពីអ្នកគាំទ្រនិងគេហទំព័របាល់ទាត់ជាច្រើនបានចុះផ្សាយថាគេជាម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើននាក់ដែលអាចនឹងឈ្នះបាល់មាស ballon d'Or បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

នៅរដូវកាលនេះ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពាន Champions League ជាមួយ Chelsea ហើយក៏បន្តលើកពាន Euro 2020 ជាមួយក្រុមជម្រើសជាតិអ៊ីតាលីទៀតផងដែលកាន់តែធ្វើឲ្យគេមានប្រៀបក្នុងការឈ្នះពានបាល់មាសផងដែរ។

ខ្សែបម្រើ Jorginho ជាមួយពាន Champions League 
ខ្សែបម្រើ Jorginho ជាមួយពាន Champions League 
ខ្សែបម្រើ Jorginho ជាមួយពាន Euro 2020 
ខ្សែបម្រើ Jorginho ជាមួយពាន Euro 2020 

ទន្ទឹមគ្នានោះដែរ បេក្ខភាពដែលនាំមុខគេក្នុងការឈ្នះ ballon d'Or គឺ កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលទើបនឹងលើកពាន Copa America ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនប៉ុន្តែ Jorginho បាននិយាយថាទោះគេប្រៀបមិនបាននឹង Messi ក៏ដោយក៏គេជឿថាគេបានឈ្នះពានរង្វាន់ច្រើនជាងអ្នកណាទាំងអស់។

ខ្សែប្រយុទ្ធLionel Messi លើកពាន Copa America 
ខ្សែប្រយុទ្ធLionel Messi លើកពាន Copa America 

កីឡាកររូបនេះបានថ្លែងថា៖

ពួកយើងគ្រប់គ្នាសុទ្ធតែមានក្ដីស្រមៃ ប៉ុន្តែបើនិយាយឲ្យស្មោះត្រង់ទៅគឺ ការសម្រេចចិត្តយកអ្នកឈ្នះគឺស្ថិតលើស្ថានភាពជាក់ស្ដែង។ បើនិយាយពីទេពកោសល្យ ខ្ញុំដឹងថាខ្ញុំមិនមែនជាកីឡាករល្អបំផុតទេប៉ុន្តែបើនិយាយពីពានរង្វាន់គឺ គ្មានអ្នកណាឈ្នះពានរង្វាន់បានច្រើនជាងខ្ញុំនៅរដូវកាលនេះឡើយ។ តើខ្ញុំទៅប្រៀបធៀបនឹង Messi, Neymar និង Cristiano Ronaldo បានយ៉ាងម៉េចទៅ? ពួកគេជាកីឡាករមានបុគ្គលិកលក្ខណៈខុសប្លែកពីខ្ញុំខ្លាំងណាស់។ ប៉ុន្តែខ្ញុំនិយាយម្ដងទៀត គ្រប់យ៉ាងគឺអាស្រ័យលើស្ថានភាពជាក់ស្ដែង៕

ខ្សែបម្រើ Jorginho 
ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T