ហានិភ័យ! រកឃើញពលករខ្មែរមកពីប្រទេសថៃចំនួន ១៧៦នាក់ វិជ្ជមានកូវីដ១៩ នៅខេត្ត...

//s9.kh1.co/64/642de4cce14e81d47d4e3d29a3c0692f822ee1a6.jpg
សង្គម

 ១៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាយមានជ័យរកឃើញពលករខ្មែរមកពីប្រទេសថៃចំនួន ១៧៦នាក់ វិជ្ជមានកូវីដ១៩ បន្ថែមទៀត

បន្ទាយមានជ័យ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់ពុកម៉ែ បងប្អូនឲ្យបានជ្រាបថា ផ្អែកតាមលទ្ធផលធ្វើតេស្ត និងការស្រាវជ្រាវរបស់ក្រុមការងារ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨៣ករណី(ក្នុងនោះ ១៧៦ករណីជាពលករមកពីថៃ) បន្ថែមទៀត ដែលមានរៀបរាប់ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក. ករណីពលករដែលកំពុងធ្វើចម្កាឡីស័កមានចំនួន ៩៩នាក់ ស្រី ៤២នាក់

ខ. ករណីពលករទើបវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាមានចំនួន ៧៧នាក់ ស្រី ៣៣

គ. ករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ០៧នាក់ ស្រី ០៧នាក់ ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូននិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ទៅក្នុងសហគមន៍យើង៕

ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិត ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T