Chelsea នឹងដាក់លក់កីឡាករ៥រូប ខណៈម្ចាស់ក្លិបជះលុយរយលានឲ្យ Tuchel ទិញយកតារាឆ្នើមម្នាក់នេះ

//s9.kh1.co/12/12466dc287d018e73ca86c7bf42856aba9b684a0.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ម្ចាស់ក្លិប Chelsea នឹងជះលុយទិញយក Haaland ខណៈក្លិបបើកទ្វារឲ្យកីឡាករ៥រូបចាកចេញ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ពី Bild លោក Roman Abramovich ដែលជាម្ចាស់ក្លិបតោខៀវ Chelsea ពិតជាស្រឡាញ់ពេញចិត្តខ្សែប្រយុទ្ធ Erling Haaland ណាស់និងបានផ្ដល់កញ្ចក់ទឹកប្រាក់ឲ្យលោកគ្រូ Thomas Tuchel ទិញយកគេមកទឹកដី Stamford Bridge ឲ្យបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Roman Abramovich
លោក Roman Abramovich
ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 

នេះបញ្ជាក់ថា Haaland នៅតែជាគោលដៅធំរបស់ Chelsea ខណៈដែលកីឡាករសញ្ជាតិន័រវេសដែលរកបាន៥៧គ្រាប់ក្នុងការបង្ហាញខ្លួន៥៩លើករូបនេះមានតម្លៃខ្លួនខ្ទង់១៥០លានផោន (ស្មើនឹងប្រមាណ២០៧.២លានដុល្លារ)។

ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 

យ៉ាងណាមិញ លោក Michael Zorc ដែលជាប្រធានផ្នែកដឹកនាំរបស់ Borussia Dortmund បានបង្ហើបថា Haaland នឹងស្នាក់នៅជាមួយក្លិបនៅរដូវកាលនេះបន្តទៀត។

ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 

ទន្ទឹមគ្នានោះដែរ Chelsea នឹងដាក់លក់កីឡាករក្នុងក្រុមរបស់ខ្លួនដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដូចជា ខ្សែប្រយុទ្ធ Callum Hudson-Odoi ,Tammy Abraham និង Hakim Ziyech

ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Tammy Abraham 
ខ្សែប្រយុទ្ធ Tammy Abraham 
ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

ក្លិបក៏ចង់លក់ខ្សែការពារ Kurt Zouma ផងដែរបើសិនជាក្លិបផ្សេងផ្ដល់សំណើខ្ទង់ ៣០លានអឺរ៉ូ(ស្មើនឹងប្រមាណ៣៥. ៣លានដុល្លារស្របពេល ខ្សែប្រយុទ្ធ Olivier Giroud ដែលទើបបន្តកុងត្រាថ្មីក៏ត្រូវបានគេរាយការណ៍ថានឹងផ្ទេរទៅ AC Milan នៅសប្តាហ៍នេះផងដែរ៕

ខ្សែការពារ Kurt Zouma
ខ្សែការពារ Kurt Zouma
ខ្សែប្រយុទ្ធ Olivier Giroud 
ខ្សែប្រយុទ្ធ Olivier Giroud 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T