និយាយចំៗណាស់! លោក Perez ថាអតីតកីឡាករ R.Madrid ពីររូបនេះអត់សមលេងឲ្យក្លិបសោះហ្មង

//s9.kh1.co/7a/7a5df4da90e1271ab6f9175a310f6e19c5d3157a.jpeg
កីទ្បា

 ១៤-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Perez និយាយថា Casillas និង Raul មិនសមជាកីឡាកររបស់ក្លិបឡើយ

អេស្ប៉ាញ៖ ខ្សែអាត់សំឡេងរបស់លោកប្រធានក្លិប Real Madrid គឺលោក Florentino Perez ដែលបាននិយាយកាលពីឆ្នាំ២០០៦ បានបែកធ្លាយពេលថ្មីៗនេះ ដោយលោកបាននិយាយចំៗថា អតីតអ្នកចាំទី Iker Casillas និងអតីតខ្សែប្រយុទ្ធ Raul មិនសមនឹងលេងឲ្យក្លិបឡើយព្រោះសមត្ថភាពពួកគេមិនដល់អ្វីដែលក្លិបរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតីតអ្នកចាំទី Iker Casillas
អតីតអ្នកចាំទី Iker Casillas
 អតីតខ្សែប្រយុទ្ធ Raul
 អតីតខ្សែប្រយុទ្ធ Raul

ខ្សែប្រយុទ្ធ Raul បានចាកចេញពី Real Madrid កាលពីឆ្នាំ ២០១០ ខណៈដែល Casillas បានលាអ្នកគាំទ្រទាំងទឹកភ្នែកកាលពីឆ្នាំ ២០១៥ ដោយពួកគេទាំងអពីរត្រូវបានអ្នកគាំទ្រចាត់ទុកជាវីរបុរសឆ្នើមរបស់ក្លិប។

អតីតខ្សែប្រយុទ្ធ Raul
អតីតខ្សែប្រយុទ្ធ Raul
អតីតអ្នកចាំទី Iker Casillas
អតីតអ្នកចាំទី Iker Casillas

បច្ចុប្បន្ន Raul បានក្លាយជាគ្រូបង្វឹករបស់ក្រុមឈុត B នៃ Real Madrid ស្របពេល  Casillas បានក្លាយជាជំនួយការអ្នកដឹកនាំមូលនិធិរបស់ Real Madrid ផងដែរ។យ៉ាងណាមិញ លោក Perez បែរជាមានទស្សនៈមិនល្អចំពោះកីឡាករដែលបានសាងគុណសម្បត្តិដល់ក្លិបទាំងពីររូបនេះទៅវិញដោយក្នុងខ្សែអាត់សំឡេងនោះ លោកបានរិះគន់ថា Casillas មិនមែនជាអ្នកចាំទីដែលក្លិបត្រូវការទេ ហើយទាំងគេនិង Raul គឺជាភាពបរាជ័យរបស់ក្លិប Real Madrid ទៀតផង។

លោក Florentino Perez
លោក Florentino Perez

សារព័ត៌មាន El Confidencial បានចេញផ្សាយសម្ដីរបស់លោកថា៖

Casillas ពុំមែនជាអ្នកចាំទីដែលលេងបានល្អដូចស្តង់ដាររបស់ក្លិបទេ តើខ្ញុំអាចនិយាយថាម៉េចទៅ? គេមិនធ្លាប់ជាកីឡាករល្អម្នាក់ទេ។ គេជាអ្នកនាំភាពបរាជ័យដ៏ធំមកឲ្យពួកយើង។ បញ្ហាគឺមកពីអ្នកគាំទ្រស្រឡាញ់គេ បាននិយាយជាមួយគេ ទើបអ្នកគាំទ្រការពារគេខ្លាំងពេក។ គេនិង Raul ជាកីឡាករក្លែងបន្លំ គឺ Raul ជាទី១ ហើយ Casillas គឺទី២។ កីឡាករទាំងនោះគឺពិតជាគិតតែប្រយោជន៍ខ្លួនឯង អ្នកមិនអាចទៅពឹងពាក់ពួកគេបានទេ។ បើសិនអ្នកពឹងពាក់គេគឺអ្នកខុសឆ្គងហើយ ពួកគេនឹងធ្វើឲ្យអ្នកអស់សង្ឃឹម ។ វាពិតជាគួរឲ្យអស់សំណើចណាស់។ ខ្ញុំមើលពួកគេក្នុងផ្លូវអាក្រក់បែបនេះ។

លោក Florentino Perez 
លោក Florentino Perez
លោក Florentino Perez

គួរបញ្ជាក់ផងដែរថា ខ្សែអាត់សំឡេងរបស់ Florentino Perez  មួយនេះគឺនិយាយឡើងកាលលោកចុះចេញពីតំណែងជាប្រធានក្លិបនិងលោកថែមទាំងបានស្ដីបន្ទោសថា Raul គឺជាហេតុផលមួយដែលធ្វើឲ្យលោកសម្រេចចិត្តលាលែងទៀតផង៕ 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T