ពីឡុតវ័យក្មេងបំផុត ជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក ក្រោយពីបញ្ចប់ការហោះហើរ៤៤ថ្ងៃ

//s9.kh1.co/67/67e6f5897a9c5315198025f53af86f92a03398fc.jpg
សង្គម

 ១៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

យុវជនម្នាក់ មកពីស្រុក Lbstone នៃប្រទេសអង់គ្លេស បានក្លាយជាពីឡុតដែលមានវ័យក្មេងបំផុត ក្នុងកំណត់ត្រាពិភពលោក ក្រោយពីបញ្ចប់ការហោះហើរនៅក្នុងប្រទេសហូល្លង់កាលពីថ្ងៃម្សិលមិញនេះ។

អង់គ្លេស៖ យុវជនម្នាក់ មកពីស្រុក Lbstone នៃប្រទេសអង់គ្លេស បានក្លាយជាពីឡុតដែលមានវ័យក្មេងបំផុត ក្នុងកំណត់ត្រាពិភពលោក ក្រោយពីបញ្ចប់ការហោះហើរនៅក្នុងប្រទេសហូល្លង់កាលពីថ្ងៃម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា Travis Ludlow មានអាយុទើបតែ១៨ឆ្នាំ និង១៤៩ថ្ងៃ បានធ្វើការហោះហើរតែម្នាក់ឯង អស់​រយៈពេល៤៤ថ្ងៃ ក្នុងចម្ងាយ២៥,០០០ម៉ាយល៍ (ប្រមាណ៤០,២៣០គីឡូម៉ែត្រ)។ ហើយក្នុងមួយថ្ងៃ គេចំណាយពេលពី៨ម៉ោងឡើងទៅ ក្នុងការហោះហើរ ដែលពេលខ្លះ បានចម្ងាយ១,០០០ម៉ាយល៍ (ប្រមាណ១,៦០០គីឡូម៉ែត្រ) ដោយមិនឈប់សម្រាកផងដែរ។

យ៉ាងណាមិញ ចំពោះកំណត់ត្រានេះដែរ បានធ្វើឲ្យក្រុមគ្រួសាររបស់គេមានមោទកភាពយ៉ាងខ្លាំង ដែលក្នុងក្រុមគ្រួសារតាំងពីដើមមក មិនដែលមានអ្នកណាស្រលាញ់វិស័យពីឡុត ឬជាពីឡុតឡើយ។

គួររម្លឹកដែរថា ម្ចាស់កំណត់ត្រាពិភពលោក ពីឡុតវ័យក្មេងបំផុត ធ្លាប់ត្រូវបានគ្រប់គ្រងដោយបុរសម្នាក់មកពីសហរដ្ឋអាមេរិក ដែលកាលនោះមានអាយុ១៨ឆ្នាំ និង១៦៣ថ្ងៃ ដោយបញ្ចប់បេសកម្មហោះហើរក្នុងខែតុលា ឆ្នាំ២០១៨៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T