កុំភ្លេច! ល្ងាចនេះនឹងមានព្រឹត្តិការណ៍ ផ្កាយចោរនិងភពអង្គារ រះទន្ទឹមគ្នាកម្រជួប

//s9.kh1.co/a5/a5552eb14e4a8b9a3bd5d036bdd0a332d3121a76.jpg
បច្ចេកវិទ្យា

 ១៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការពិតទៅ វាមិនពិតដូចភ្នែករបស់យើងមើលឃើញនោះទេ ចម្ងាយគម្លាតជាក់ស្ដែងរវាងភពទាំងពីរនេះគឺនៅឆ្ងាយពីគ្នាមែនទែន នៅក្នុងអវកាស។

បរទេស៖ ប្រសិនជាអ្នកចូលចិត្តតាមដានទិដ្ឋភាពនៅលើផ្ទៃមេឃ នោះវាមិនខកបំណងនោះទេ ក្នុងការរង់ចាំមើលព្រឹត្តិការណ៍ភពចំនួនពីរ គឺភពសុក្រ (ផ្កាយចោរ) និងភពអង្គាររះទន្ទឹមគ្នា ដែលវាមិនងាយជួបប្រទះ នៅលើផ្ទៃមេឃ។ ភពសុក្រនិងអង្គារបានកំពុងធ្វើដំណើរឆ្ពោះទៅរកគ្នា នៅលើផ្ទៃមេឃ ហើយចំណុចនៅក្បែរគ្នាបំផុតនឹងកើតឡើង នៅប្រហែលម៉ោង២រសៀល ថ្ងៃអង្គារ ទី១៣ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការមើលឃើញពីលើផែនដី ពួកវានឹងបង្ហាញខ្លួនចម្ងាយត្រឹមពាក់កណ្ដាលដឺក្រេពីគ្នា នេះបើយោងតាមអង្គការណាសា។ ការមកជុំគ្នាដូចនេះនៅលើផ្ទៃមេឃ ត្រូវបានគេហៅថាភពរះទន្ទឹមគ្នា។ ការពិតទៅ វាមិនពិតដូចភ្នែករបស់យើងមើលឃើញនោះទេ ចម្ងាយគម្លាតជាក់ស្ដែងរវាងភពទាំងពីរនេះគឺនៅឆ្ងាយពីគ្នាមែនទែន នៅក្នុងអវកាស។

រូបតំណាង (រូបភាពពី CNN)
រូបតំណាង (រូបភាពពី CNN)

គាប់ជួននឹងព្រះចន្ទភ្លឺមួយចំណិតតូច ការរះទន្ទឹមគ្នារវាងភពសុក្រនិងអង្គារនឹងធ្វើឲ្យគេមើលឃើញពួកវា កាន់តែងាយស្រួល។ ដើម្បីសង្កេតមើលពួកវា គេត្រូវរង់ចាំដល់ពេលព្រះអាទិត្យអស្ដង្គត នៅពេលល្ងាច នោះគេនឹងឃើញភពទាំងពីរនេះនៅក្បែរគ្នា ជាមួយពន្លឺភ្លឺជាងផ្កាយដទៃទៀត នៅទិសខាងលិច ដែលងាយស្រួលចំណាំថា ពួកវាជាផ្កាយចោរនិងភពអង្គារ។ ដូចនេះ វាជាឱកាសដ៏ល្អសម្រាប់អ្នកស្រលាញ់ផ្នែកតារាសាស្ត្រ ឬអ្នកចូលចិត្តការថតរូប ដើម្បីផ្ដិតយកទិដ្ឋភាពដ៏កម្រនេះនៅលើមេឃទិសខាងលិច បន្ទាប់ពីព្រះអាទិត្យលិចបាត់ទៅ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T