ប្លែករហូត! បុរសរូបនេះ ស្លៀកឈុតដាយណូស័រ ទៅចាក់វ៉ាក់សាំង ផ្អើលគេពេញមណ្ឌល

//s9.kh1.co/b7/b73cdbd2e3928a8985c6fd899a4db78690a1758b.jpg
សង្គម

 ១៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ បានបង្កការភ្ញាក់ផ្អើល នៅមណ្ឌលចាក់វ៉ាក់សាំង។

ម៉ាឡេស៊ី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងអស់សំណើច ជុំវិញរូបភាពប៉ុន្មានសន្លឹក ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ ស្លៀកឈុតដាយណូស័រ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា រូបភាពទាំងប៉ុន្មាននេះ ត្រូវបានថតឡើងនៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងរដ្ឋ Sarawak នៃប្រទេសម៉ាឡេស៊ី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​រូបភាពនីមួយៗ បានបង្ហាញឲ្យឃើញពីជំហាននៃការទៅចាក់វ៉ាក់សាំង ដោយមានការតម្រង់ជួរ បំពេញសំណុំបែបបទ យកសំណុំបែបបទទៅកាន់កន្លែងចុះឈ្មោះ អង្គុយរង់ចាំវេនចាក់វ៉ាក់សាំង និងចុងក្រោយ ថតរូបទុកជាអនុស្សាវរីយ៍នៅស្ដង់ថតរូបជាការស្រេច។

យ៉ាងណាមិញ ជុំវិញសកម្មភាពខាងលើនេះ មិនបានបង្កជាការរំខានដល់មណ្ឌលចាក់វ៉ាក់សាំងឡើយ តែផ្ទុយទៅវិញ វាបានបង្កើតឲ្យមានភាពសើចសប្បាយ។ ហើយនេះជាវ៉ាក់សាំងដូសទីមួយសម្រាប់បុរសនោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព 
រូបភាព
រូបភាព
បុរសរូបនោះ
បុរសរូបនោះ

ប្រភព: Mothership / IG

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T