មិនងាយមានឱកាសទេ! Lineker ថាអង់គ្លេសត្រូវការប្រើពេលប៉ុណ្ណេះឆ្នាំទៀតទើបអាចឡើងមកដល់វគ្គនេះបាន

//s9.kh1.co/d2/d2ffdfa0675654869d509ed2e9dbcd3ecfd5b8b4.jpeg
កីទ្បា

 ១៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Lineker ថាអង់គ្លេសនឹងអាចក្លាយជាក្រុមខ្លាំងនៅ១០ទៅ១៥ឆ្នាំទៀត

អង់គ្លេស៖ លោក Gary Lineker បានសច្ចាថា ក្រុមតោកំណាចអង់គ្លេស នឹងអាចចូលប្រជែងយកពានធំបែបនេះនៅ១០ទៅ១៥ឆ្នាំខាងមុខ បន្ទាប់ពីឃើញថាក្រុមរបស់លោកគ្រូ Gareth Southgate ធ្លាក់ដោយសារចាញ់បាល់ប៉េណាល់ទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វគ្គស៊ុតបាល់ប៉េណាល់ទី
វគ្គស៊ុតបាល់ប៉េណាល់ទី

អ៊ីតាលី បានបំបាក់ អង់គ្លេស ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៣ ទល់នឹង ២ បន្ទាប់ពីលេងបានត្រឹមស្មើ១ ទល់នឹង ១។ ក្នុងនោះដែរ កីឡាករបីនាក់ដូចជា Marcis Rashford, Jadon Sancho និង Bukayo Saka បានបរាជ័យក្នុងការទម្លុះសំណាញ់ទីធ្វើឲ្យអ្នកគាំទ្រជាច្រើនបានរិះគន់ពួកគេជាហូរហែ។

Marcus Rashford, Bukayo Saka និង Jadon Sancho ដែលស៊ុតប៉េណាល់ទីមិនចូល
Marcus Rashford, Bukayo Saka និង Jadon Sancho ដែលស៊ុតប៉េណាល់ទីមិនចូល

បរាជ័យនេះមាននន័យថាអង់គ្លេស នៅតែបន្តខ្សត់ពានអស់រយៈពេល៥៥ឆ្នាំកន្លងមកដែលធ្វើឲ្យអ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់ពិតជាមានការខកចិត្តខ្លាំងណាស់។

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ប៉ុន្តែលោក Lineker នៅតែជឿជាក់លើកីឡាករវ័យក្មេងជាពន្លកថ្មីដែលពូកែៗដោយលោកបានថ្លែងប្រាប់ BBC ថា៖

ពិតជាឈឺចាប់ណាស់សម្រាប់ក្មេងៗដូចជា Saka ខ្ញុំដឹងថាគេមានអម្រែកលើស្មាច្រើនណាស់។ ប៉ុន្តែគេនឹងត្រឡប់មកវិញម្ដងទៀត ក្រុមអង់គ្លេសនឹងត្រឡប់មកវិញ។ ពួកគេនឹងអាចប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅ១០ទៅ១៥ឆ្នាំខាងមុខ ព្រោះអង់គ្លេសមានកីឡាករក្មេងៗជាច្រើន ហើយ Gareth Southgate ដឹងច្បាស់ពីវា។ ពិតជាខកចិត្តណាស់ប៉ុន្តែកីឡាករក្មេងៗអស់ទាំងនេះបានផ្ដល់ភាពសប្បាយរីករាយដល់ពួកយើងរយៈពេលមួយខែកន្លងមក។

លោក Gary Lineker 
លោក Gary Lineker
លោក Gary Lineker

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T