ទ្រាំមិនបាននឹងពាក្យរិះគន់! ជម្រើសជាតិអង់គ្លេសរូបនេះថាគេចង់ស៊ុតបាល់ប៉េណាល់ទីណាស់តែគ្រូមិនចុចយក

//s9.kh1.co/c3/c3aab2f6568e68bf9f6534921278aaa1f6b0c1a3.jpeg
កីទ្បា

 ១៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Grealish ចេញមុខបកស្រាយរឿងមិនបានស៊ុតបាល់ប៉េណាល់ទី

អង់គ្លេស៖ បន្ទាប់ពីបរាជ័យរបស់ក្រុមជម្រើសជាតិអង់គ្លេស នីវគ្គផ្ដាច់ព្រ័ត្រ Euro 2020 រួចមក ខ្សែបម្រើ Jack Grealish បានចេញមុខវាយបកទៅអ្នកវិភាគបាល់ទាត់មួយចំនួនដែលរិះគន់ថាគេមិនបានចេញមុខមកស៊ុតប៉េណាល់ទី និងទុកឲ្យកីឡាករវ័យក្មេងដូចជា Bukayo Saka ទទួលបន្ទុកនេះជំនួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

អង់គ្លេស ចាញ់អ៊ីតាលី នៅត្រង់វគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ២ ទល់នឹង ៣ បន្ទាប់ពីលេងបានស្មើ១ទល់នឹង១ នៅម៉ោងប្រកួត។

វគ្គស៊ុតបាល់ប៉េណាល់ទី
វគ្គស៊ុតបាល់ប៉េណាល់ទី
វគ្គស៊ុតបា់ល់ប៉េណាល់ទី
វគ្គស៊ុតបា់ល់ប៉េណាល់ទី

លោកគ្រូបង្វឹក Gareth Southgate បានចុចយក Harry Kane, Harry Maguire, Jadon Sancho,Marcus Rashford និង Bukayo Saka ឲ្យធ្វើជាអ្នកស៊ុតបាល់ប៉េណាល់ទី ដែលក្នុងនោះមានតែ Kane និង Maguire ទេដែលស៊ុតចូល។

Marcus Rashford, Bukayo Saka និង Jadon Sancho
Marcus Rashford, Bukayo Saka និង Jadon Sancho

Grealish ដែលជាកីឡាករមានបទពិសោធន៍រួមទាំង Luke Shaw និង John Stones បានត្រឹមឈរមើលប៉ុន្តែអ្នកគាំទ្របែរជារិះគន់ថាប្រធានក្រុម Aston Villa រូបនេះមិនចេះជួយក្រុម។

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ឥលូវនេះ Jack Grealish បានចេញមុខបកស្រាយថាគេចង់ស៊ុតណាស់ប៉ុន្តែការសម្រេចចិត្តមិនមែនស្ថិតនៅលើគេនោះឡើយ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

គេបានបង្ហោះសារបកស្រាយក្នុងបណ្ដាញសង្គម Twitter ថា៖

ខ្ញុំពិតជាចង់ស៊ុតណាស់!!!! លោកគ្រូបានសម្រេចចិត្តដ៏ត្រឹមត្រូវជាច្រើនដងតាំងពីប្រកួតនេះមក ដូចគ្នានឹងថ្ងៃនៃការប្រកួតនេះដែរ។ ប៉ុន្តែខ្ញុំមិនចង់ឲ្យមានអ្នកនិយាយថាខ្ញុំមិនចង់ស៊ុតបាល់ប៉េណាល់ទីទេ នៅពេលដែលការពិតគឺខ្ញុំចង់ស៊ុតណាស់។

ខ្សែបម្រើ Jack Grealish  
ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

គួរបញ្ជាក់ផងដែរថា Jack Grealish មិនធ្លាប់ស៊ុតបាល់ប៉េណាល់ទីកាលនៅ Aston Villa នោះឡើយ៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T