ប្តីល្អ​ មិនមែនជាប្តីដែលរកលុយបានច្រើនទេ តែជាប្តីដែលមានចំណុចទាំងនេះ

//s9.kh1.co/1e/1e426ccc2a93bd9154418f562994ee7535666739.jpg
យល់ដឹង

 ១០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សប្រុស ដែលសាកសមនឹងទទួលបានឈ្មោះ ថាជាប្តីដ៏ល្អម្នាក់បាន មិនមែនទាល់តែជាប្តី ដែលរកលុយបានច្រើនទេ តែជាប្តីដែលមានចំណុចទាំងនេះ។

យល់ដឹង៖ មនុស្សប្រុស ដែលមាននាមជាប្តី និងជាឪពុកដ៏ល្អម្នាក់ គឺមិនមែនទាល់តែជាមនុស្សប្រុស ដែលអាចរកប្រាក់ចំណូលបានច្រើន ចូលក្នុងគ្រួសារទេ តែមនុស្សប្រុស ដែលមាននាមជាប្តីដ៏ល្អម្នាក់ គឺត្រូវតែមានចំណុចល្អៗមួយចំនួនជាមុនសិន ទើបអាចហៅថាជាប្តីដ៏ល្អម្នាក់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលមនុស្សប្រុស ក្នុងនាមជាប្តីដ៏ល្អម្នាក់ មិនមែនទាល់តែរកលុយបានច្រើន ទើបអាចហៅថាជាប្តីដ៏ល្អនោះទេ តែត្រូវតែជាមនុស្សប្រុស ដែលមានចំណុច ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះជាមុនសិន ទើបសាកសម នឹងត្រូវបានគេហៅថា ជាប្តីដ៏ល្អ និងជាមេគ្រួសារដ៏ល្អម្នាក់។

ប្តីល្អមិនមែនជាប្តីដែលរកលុយបានច្រើនទេ តែជាប្តីដែលមានចំណុចទាំងនេះ៖

១. គោរពស្រលាញ់ និងផ្តល់តម្លៃឱ្យប្រពន្ធ

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលមាននាមជាប្តីដ៏ល្អម្នាក់ គឺពួកគេតែងតែមានការគោរព និងឱ្យតម្លៃជាខ្លាំង ទៅលើប្រពន្ធរបស់ពួកគេ បើទោះបីជាប្រពន្ធ ត្រឹមតែជាស្រ្តីមេផ្ទះ ហើយពួកគេជាអ្នករកប្រាក់ចំណូលក៏ដោយ ព្រោះពួកគេដឹងថា ការដែលគោរព និងឱ្យតម្លៃទៅលើប្រពន្ធ វាមិនត្រឹមតែធ្វើឱ្យគ្រួសារ ទទួលបាននូវសុភមង្គលមួយទេ តែវាក៏បានធ្វើជាគំរូដ៏ល្អមួយ សម្រាប់កូនៗរបស់ពួកគេ នាពេលអនាគត ផងដែរ។

២. តែងតែមានការយកចិត្តដាក់ជាមួយប្រពន្ធ

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ បើទោះបីជារៀបការ និងរួមរស់នៅជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏ចំពោះមនុស្សស្រី គឺពួកគេនៅតែត្រូវការ ការយកចិត្តទុកដាក់ និងការផ្តល់ភាពកក់ក្តៅជាខ្លាំង ពីប្តីរបស់ពួកគេដែរ ដូច្នេះហើយ មនុស្សប្រុស ដែលមាននាមជាប្តីដ៏ល្អម្នាក់ គឺពួកគេប្រាកដជាបានដឹងច្បាស់ អំពីចំណុចនេះ ហេតុនេះហើយ ប្តីដែលល្អម្នាក់ គឺពួកគេតែងតែមានការយកចិត្តទុកដាក់ជាខ្លាំង ទៅលើប្រពន្ធរបស់ពួកគេ។

៣. តែងតែសសើរពីសម្រស់របស់ប្រពន្ធ

រូបតំណាង
រូបតំណាង

មនុស្សស្រី អ្វីដែលធ្វើឱ្យពួកគេ មានការសប្បាយចិត្តជាខ្លាំងនោះ គឺនៅពេលដែលប្តី មានការសសើរ អំពីសម្រស់របស់ពួកគេ ហេតុនេះហើយ ប្តីដ៏ល្អម្នាក់ គឺពួកគេតែងតែសរសើរ ពីសម្រស់របស់ប្រពន្ធពួកគេជានិច្ច ម្យ៉ាងវិញ ស្នាមញញឹម និងក្តីសុខរបស់ប្រពន្ធ គឺសុទ្ធសឹងតែងតែបង្ហាញ ពីសមត្ថភាពរបស់ប្តី ក្នុងការមើលថែប្រពន្ធ។

៤. ប្រគល់លុយឱ្យប្រពន្ធជាអ្នកកាន់

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលជាប្តីដ៏ល្អម្នាក់ គឺពួកគេតែងតែឱ្យតម្លៃ និងទុកចិត្តទៅលើប្រពន្ធរបស់ពួកគេជានិច្ច នៅក្នុងការប្រគល់ប្រាក់ចំណូល ដែលពួកគេរកបានជាប្រចាំ ទៅឱ្យប្រពន្ធជាអ្នកកាន់កាប់​ និងជាអ្នកគ្រប់គ្រង ឬបែងចែក ចំណូលចំណាយ នៅក្នុងគ្រួសារជាដើម។ ដូច្នេះហើយ មនុស្សប្រុសដែលមាននាមជាប្តីដ៏ល្អម្នាក់ គឺពួកគេនិងប្រគល់លុយ ដែលរកបានទៅឱ្យប្រពន្ធ ជាអ្នកកាន់កាប់។

៥. មានភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

ចំណុចនេះគឺសំខាន់បំផុត សម្រាប់មនុស្សប្រុស ព្រោះថា សេចក្តីសុខរបស់ប្រពន្ធ និងកូនៗ គឺសុទ្ធសឹងតែកើតចេញ ពីភាពស្មោះត្រង់របស់ប្តី ដែលមានចំពោះប្រពន្ធ ដូច្នេះហើយ មនុស្សប្រុស ដែលអាចហៅថា ជាប្តីដ៏ល្អម្នាក់បាន លុះត្រាតែមនុស្សប្រុសដែលជាប្តីនោះ គឺត្រូវមានភាពស្មោះត្រង់ ចំពោះប្រពន្ធជាមុនសិន ទើបសាកសម នឹងមានឈ្មោះថា ជាប្តីដ៏ល្អម្នាក់បាន៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T