អ្នកគាំទ្រអង់គ្លេសចង់ឲ្យ Southgate ទទួលបានរបស់ពិសេសមួយនេះ បើអង់គ្លេសលើកពាន Euro មែន

//s9.kh1.co/ee/eed4fbc8f11be276d3670bd4cdb515fc82178f1c.jpeg
កីទ្បា

 ១០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រចង់ឲ្យ Southgate ទទួលងារថ្មី

អង់គ្លេស៖ បន្ទាប់ពីឃើញថាលោកគ្រូបង្វឹក Gareth Southgate បានដឹកនាំឲ្យអង់គ្លេស ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រពាន Euro 2020 រួចមក អ្នកគាំទ្រអង់គ្លេសទាំងអស់បានមូលមតិគ្នាចង់ឲ្យ លោកគ្រូបានទទួលគោរមងារដែលផ្ដល់ជូនដោយម្ចាស់ក្សត្រីយ៍ Elizabeth II ក្នុងករណីដែលអង់គ្លេស យកឈ្នះ អ៊ីតាលី និងលើកពាននេះបានសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

វីរភាពរបស់ Southgate បានផ្ទុះឡើងយ៉ាងគំហុកព្រោះលោកគ្រូបានសម្រេចបំណងប្រាថ្នាធំធេងជូនជាតិបន្ទាប់ពីអង់គ្លេសខានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ តាំងពី៥៥ឆ្នាំមុន ដែលចាត់ទុកថាជាសមិទ្ធផលដ៏អស្ចារ្យមួយ។

ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស
អ្នកគាំទ្រក្រុមជម្រើសជាតិ អង់គ្លេស
អ្នកគាំទ្រក្រុមជម្រើសជាតិ អង់គ្លេស

ទន្ទឹមគ្នានោះដែរលោកនាយករដ្ឋមន្ត្រី Boris Johnson ក៏បានថ្លែងកោតសរសើរ Southgate មិនឈប់ឈរ។
លោកនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា៖

ខ្ញុំមិនចង់ចូលរួមចំណែកបញ្ចេញមតិលើការសម្រេចចិត្តផ្ដល់គោរមងារដល់អ្នកណាទេ ប៉ុន្តែខ្ញុំគិតថា Gareth Southgate បានបំពេញការងារដ៏អស្ចារ្យជូនជាតិ។

លោកនាយករដ្ឋមន្ត្រី Boris Johnson 
លោកនាយករដ្ឋមន្ត្រី Boris Johnson
លោកនាយករដ្ឋមន្ត្រី Boris Johnson

ការផ្ដល់គោរមងារថ្មីនិងបំពាក់មេដាយគ្រឿងឥស្សរិយយស នឹងឆ្លងកាត់ការសម្រេចពីការិយាល័យគណៈរដ្ឋមន្ត្រីដោយមានម្ចាស់ក្សត្រីយ៍ Elizabeth II ឬខ្សែរាជវង្សជាអ្នកផ្ដល់ឲ្យ និងប្រារព្ធឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយប្រកាសនៅថ្ងៃចូលឆ្នាំសាកល និងថ្ងៃចម្រើនព្រះជន្មរបស់ម្ចាស់ក្សត្រីយ៍នៅខែមិថុនា។

ពិធីតែងតាំងគោរមងារនិងបំពាក់គ្រឿងឥស្សរិយយស
ពិធីតែងតាំងគោរមងារនិងបំពាក់គ្រឿងឥស្សរិយយស
ពិធីតែងតាំងគោរមងារនិងបំពាក់គ្រឿងឥស្សរិយយស
ពិធីតែងតាំងគោរមងារនិងបំពាក់គ្រឿងឥស្សរិយយស

គួរបញ្ជាក់ផងដែរថា ការផ្ដល់គោរមងាររបស់ជនជាតិអង់គ្លេស គឺមានច្រើនឋានៈ ដោយភាគច្រើនមនុស្សប្រុសត្រូវបានគេហៅគោរមងារ "Sir" នាំមុខ ខណៈមនុស្សស្រីនឹងទទួលគោរមងារជា "Dame"។ បុគ្គលល្បីៗដែលឆ្លងកាត់ការតែងតាំងមានដូចជា Sir Winston Churchill ដែលជានាយករដ្ឋមន្ត្រីរបស់អង់គ្លេសនៅសម័យសង្គ្រាមលោកលើកទី២និង Sir Alex Ferguson ដែលជាអតីតគ្រូបង្វឹករបស់ Manchester United ជាដើម៕

Sir Alex Ferguson 
Sir Alex Ferguson 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T