បើប្តីអ្នកធ្វើបែបនេះ មិនបាច់ដេកគិតថា ប្តីក្បត់ទេ គឺគាត់ស្រលាញ់អ្នក និងកូន អស់ពីពោះ

//s9.kh1.co/fc/fc8362185a71a8453d2bbd9d59c892780a0ed4a5.jpg
យល់ដឹង

 ០៩-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានតែមនុស្សប្រុស ដែលស្រលាញ់ប្រពន្ធកូនពិតប្រាកដទេ ទើបហ៊ានលះបង់ក្នុងការធ្វើរឿងទាំងនេះ ដើម្បីឱ្យប្រពន្ធកូនរបស់ពួកគេ ទទួលបាននូវក្តីសុខ។

យល់ដឹង៖ មនុស្សប្រុស ដែលផ្តល់ក្តីស្រលាញ់ពិតប្រាកដមួយ ឱ្យទៅមនុស្សស្រី គឺគេមិនត្រឹមតែនិយាយ បានតែមាត់នោះ គឺគេនឹងបង្ហាញតាមរយៈទង្វើ ដែលគេធ្វើ ឱ្យមនុស្សស្រីដែលគេស្រលាញ់បានឃើញ ហេតុនេះហើយ មានតែទង្វើតែប៉ុណ្ណោះ ទើបអាចបញ្ជាក់ពីការស្រលាញ់ របស់មនុស្សប្រុសបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះមនុស្សប្រុស ដែលនិយាយថា ស្រលាញ់ប្រពន្ធកូនពេញៗមាត់នោះ គឺពួកគេតែងតែងបង្ហាញ តាមរយៈទង្វើ ដែលបានធ្វើ ក៏ដូចជាលះបង់ ចំពោះប្រពន្ធនិងកូន ហើយទង្វើដែលរៀបរាប់ នៅខាងក្រោមនេះហើយ ដែលអាចបញ្ជាក់បានថា មនុស្សប្រុសម្នាក់ គឺពិតជាមានក្តីស្រលាញ់ ចំពោះប្រពន្ធកូនពិតប្រាកដមែន។

មានតែមនុស្សប្រុសដែលស្រលាញ់ប្រពន្ធទេ ទើបអាចធ្វើរឿងទាំងនេះ ​ដើម្បីប្រពន្ធកូនបាន៖

១. ចាត់ទុកសុភមង្គលប្រពន្ធកូនជាចម្បង

រូបតំណាង
រូបតំណាង

មនុស្សប្រុស ប្រសិនបើស្រលាញ់ប្រពន្ធកូនពិតប្រាកដមែននោះ ច្បាស់ណាស់ ថាពួកគេគ្មានថ្ងៃ ដែលធ្វើឱ្យប្រពន្ធ កូន កើតទុក្ខដោយសារតែគេឡើយ ម្យ៉ាងវិញ សុភមង្គលរបស់ប្រពន្ធកូន ក៏ដូចជាសុភមង្គល របស់មនុស្សមនុស្សប្រុសដែរ ហេតុនេះហើយ មនុស្សប្រុស ដែលតែងតែព្យាយាម ផ្តល់អ្វីដែលល្អបំផុត ដល់ប្រពន្ធកូន ដើម្បីឱ្យប្រពន្ធកូនទទួលបាននូវសុភមង្គលនោះ គឺវាបានបង្ហាញថា មនុស្សប្រុសពិតជាមានក្តីស្រលាញ់ ចំពោះប្រពន្ធកូនខ្លាំងណាស់។

២. តែងតែឆ្លៀតពេល ដើម្បីបាននៅក្បែរប្រពន្ធកូន

រូបតំណាង
រូបតំណាង

មិនថា រវល់ខ្លាំងប៉ុណ្ណាឡើយ មនុស្សប្រុសដែលស្រលាញ់គ្រួសារ គឺពួកគេ​ នឹងមិនចាត់ទុកការងារសំខាន់ រហូតភ្លេចគិត ពីប្រពន្ធកូនឡើយ ​ ហេតុនេះហើយ គឺពួកគេតែងតែឆ្លៀតពេលវេលា ដើម្បីកំដរប្រពន្ធកូនពួកគេជានិច្ច ម្យ៉ាងវិញ មានតែមនុស្សប្រុស ដែលស្រលាញ់ ប្រពន្ធកូនពិតប្រាកដទេ ទើបហ៊ានលះបង់ ពេលវេលាការងារ ដើម្បីចំណាយពេល ជាក្បែរប្រពន្ធកូនបែបនេះ។

៣. មិនចេះប្រកាន់ខ្លួន ក្នុងការជួយការងារផ្ទះរបស់ប្រពន្ធ

រូបតំណាង
រូបតំណាង

ពិតណាស់ មនុស្សប្រុសដែលស្រលាញ់ប្រពន្ធកូន គឺពួកគេមិនចេះប្រកាន់ខ្លួន ក្នុងការជួយកិច្ចការងារផ្ទះ របស់ប្រពន្ធឡើយ ព្រោះពួកគេគិតថា ការជួយការងារប្រពន្ធ វាមិនមែនជារឿងដែលគួរឱ្យខ្មាស ដូចជាមនុស្សប្រុសមួយចំនួនតូច បានគិតនោះទេ ប៉ុន្តែ​អ្វីដែលពួកគេ បានគិតនោះ គឺពួកគេគ្រាន់តែចង់ជួយ ទុក្ខធុរៈប្រពន្ធ តែប៉ុណ្ណោះ លើសពីនេះ វាក៏ជាគំរូដល់ល្អមួយ សម្រាប់កូនៗរបស់ពួកគេ នាពេលអនាគត ទៀតផង៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T