ប្រពន្ធល្អ មិនមែនល្អតែឈ្មោះ តែត្រូវមានចំណុចទាំងនេះ!

//s9.kh1.co/4c/4c9221b9dbc06cd9f47843bf490fb6efbb02a3df.jpg
យល់ដឹង

 ០៩-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រី ដែលមាននាមជាប្រពន្ធដ៏ល្អម្នាក់ គឺមិនមែនជាមនុស្សស្រី ដែលមានរូបសម្រស់ស្រស់ស្អាតទេ តែជាមនុស្សស្រី ដែលចេះប្រកាន់ខ្ជាប់ធ្វើនូវរឿងទាំងនេះ ដើម្បីគ្រួសារ។

យល់ដឹង៖ មនុស្សស្រី ដែលមាននាមជាប្រពន្ធល្អ មិនមែនជាមនុស្សស្រី ដែលមានតែរូបសម្រស់ស្រស់ស្អាត និងជាមនុស្សស្រី ដែលពូកែតែតុបតែងខ្លួននោះទេ តែជាមនុស្សស្រីម្នាក់ ដែលអាចមានសមត្ថភាព ក្នុងការគ្រប់គ្រង ក៏ដូចជាធ្វើជាផ្នែកមួយ ក្នុងការថែរក្សាគ្រួសារមួយ ឱ្យមានសុភមង្គលបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលធ្វើឱ្យជាប្រពន្ធ និងជាម្តាយដ៏ល្អម្នាក់ សម្រាប់ប្តី និងកូនៗ គឺវាមិនត្រឹមតែធ្វើឱ្យគ្រួសារ ទទួលបាននូវសុភមង្គលទេ ​ តែវាក៏បានធ្វើជាគំរូដល់ល្អ សម្រាប់កូនៗ នាពេលអនាគតពួកគេ ផងដែរ។ ម្យ៉ាងវិញ មនុស្សស្រីដែលអាចហៅថាជាប្រពន្ធដ៏ល្អម្នាក់បាន លុះត្រាតែមនុស្សស្រី ចេះប្រកាន់ខ្ជាប់នូវរឿងទាំងនេះ។

បែបណា ដែលគេហៅថាប្រពន្ធល្អ?

១.​​ ធ្វើជាអ្នកគាំទ្រ និងលើកទឹកចិត្តប្តីជានិច្ច

រូបតំណាង
រូបតំណាង

ក្នុងនាមជាប្រពន្ធ មនុស្សស្រីត្រូវតែធ្វើជាអ្នកគាំទ្រ លើកទឹកចិត្ត និងជាទីប្រឹក្សាដ៏ល្អម្នាក់ សម្រាប់ប្តី ព្រោះនៅពីក្រោយភាពជោគជ័យរបស់ប្តី គឺតែងតែមានប្រពន្ធដ៏ល្អម្នាក់ ដែលចាំលើកទឹកចិត្ត ហេតុនេះហើយ មនុស្សស្រីដែលចាំគាំទ្រ និងលើកទឹកចិត្តដល់ប្តី គ្រប់ពេលវេលានេះហើយ ដែលគេហៅថាជាប្រពន្ធដ៏ល្អម្នាក់។

២. មិនបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

រូបតំណាង
រូបតំណាង

មនុស្សស្រី ដែលមាននាមជាប្រពន្ធដ៏ល្អម្នាក់ គឺមិនថាពួកគេ មានបញ្ហាអ្វីមួយ ដែលនាំឱ្យកើតមានកំហឹងខ្លាំងប៉ុណ្ណាទេ ដាច់ខាតប្រពន្ធល្អ មិនលើកដៃបំផ្លាញ ទ្រព្យសម្បតិ្តដែលមាននៅក្នុងផ្ទះឡើយ ម្យ៉ាងវិញ ពួកគេមិនត្រឹមតែមិនបំផ្លាញ ទ្រព្យសម្បត្តិទេ តែពួកគេបែរជាថែរក្សាទៅវិញ នោះហើយទើបគេហៅថា ជាប្រពន្ធដ៏ល្អម្នាក់សម្រាប់ប្តី។

៣. តែងតែរក្សាកិត្តិយសប្តី

រូបតំណាង
រូបតំណាង

នៅក្នុងសង្គមសព្វថ្ងៃនេះ កិត្តិយសពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សប្រុស ហើយការខិតខំប្រឹងប្រែង របស់មនុស្សប្រុស ក្នុងពេលបច្ចុប្បន្ននេះ ក៏ជាអ្វីដែលមនុស្សប្រុស ចង់ឱ្យខ្លួនឯង និងគ្រួសារទទួលបានកិត្តិយស និងកេរ្តិ៍ឈ្មោះដែរ ដូច្នេះហើយ មនុស្សស្រីដែលជាប្រពន្ធល្អ មិនថាមានបញ្ហាអ្វីមួយ កើតឡើងរវាងគ្នានិងគ្នាទេ គឺពួកគេតែងតែព្យាយាមទុកមុខមាត់ និងរក្សាកិត្តយសរបស់ប្តីជានិច្ច។

៤. គោរពនិងឱ្យតម្លៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមាននាមជាប្រពន្ធដ៏ល្អម្នាក់ គឺពួកគេតែងតែគោរព និងឱ្យតម្លៃ ទៅលើប្តីរបស់ពួកគេជានិច្ច ហើយការគោរព និងឱ្យតម្លៃនេះហើយ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធ ក៏ដូចជាគ្រួសារ គឺតែងតែទទួលបាននូវក្កីសុខ ហេតុនេះហើយ ប្រពន្ធត្រូវតែមានការគោរព និងឱ្យតម្លៃទៅលើប្តី មិនថាប្តីរកប្រាក់ចំណូលបានច្រើន ឬបានតិចនោះទេ គឺប្រពន្ធដ៏ល្អម្នាក់ គឺតែងតែមានការគោរព និងឱ្យតម្លៃ ​ប្តីរបស់ខ្លួនជានិច្ច៕

ប្រភពthread.zalora.com

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T