សំណាងផ្ទួនៗ! មិនបានប៉ុន្មានសប្ដាហ៍ផង ប្រទេសបុតស្វាណា ជីកបានពេជ្រដ៏ធំលើកទី២

//s9.kh1.co/ae/ae04a6d7642f5cce2ea015f045ddc388a49a9249.jpg
សង្គម

 ០៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពេជ្រថ្មីមួយនេះមានទំហំធំជាងពេជ្រទម្ងន់១,០៩៨ការ៉ាត់ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសបុតស្វាណាផងដែរ កាលពីខែមិថុនា

បុតស្វាណា៖ ក្រុមហ៊ុនរុករករ៉ែមួយបាននិយាយថា ត្បូងពេជ្រទម្ងន់១,១៧៤ការ៉ាត់ដ៏ធំសម្បើមមួយ ត្រូវបានគេជីករកឃើញនៅក្នុងប្រទេសបុតស្វាណា ហើយវាជាត្បូងពេជ្រធំលើកទី២ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ ក្នុងចន្លោះពេលពីរបីសប្ដាហ៍ពីគ្នា។ វត្ថុដ៏កម្រនេះត្រូវបានរកឃើញនៅអណ្ដូងរ៉ែពេជ្រ Karowe កាលពីខែមុន ហើយបានប្រគល់ជូនរដ្ឋាភិបាលនៅក្នុងពិធីមួយ កាលពីថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនរុករករ៉ែកាណាដា ឈ្មោះ Lucara Diamond បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា វាគឺជាពេជ្រទី៣ហើយ ដែលមានទម្ងន់ជាង១,០០០ការ៉ាត់ ដែលត្រូវបានរកឃើញនៅទីតាំងនោះ ហើយឥឡូវវានឹងត្រូវបានបញ្ចូលទៅជាក្រុមពេជ្រពណ៌ដ៏មានតម្លៃបំផុត។

ពេជ្រទើ​បរកឃើញ ទម្ងន់១,១៧៤ការ៉ាត់
ពេជ្រទើ​បរកឃើញ ទម្ងន់១,១៧៤ការ៉ាត់

ពេជ្រថ្មីមួយនេះមានទំហំធំជាងពេជ្រទម្ងន់១,០៩៨ការ៉ាត់ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសបុតស្វាណាផងដែរ កាលពីខែមិថុនា ហើយវាត្រូវបានគេជឿថា ជាត្បូងពេជ្រធំជាងគេទី៣នៅលើពិភពលោក។ ប្រធានាធិបតីរបស់ប្រទេសបុតស្វាណា លោក Mokgweetsi Masisi បានចូលរួមក្នុងពិធីមួយនេះ នៅថ្ងៃពុធ ដើម្បីមើលត្បូងពេជ្រ។

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុននេះបានរកឃើញអ្វី ដែលត្រូវបានគេជឿថា ជាពេជ្រធំបំផុតទី២ក្នុងប្រវត្តិសាស្ត្រ ដែលមានទម្ងន់១,៧៥៨ការ៉ាត់ នៅអណ្ដូងរ៉ែ Karowe។ បច្ចុប្បន្ន ត្បូងពេជ្រធំជាងគេបំផុត គឺ Cullinan មានទម្ងន់៣,១០៦ការ៉ាត់ ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ១៩០៥។ ពេជ្រ Cullinan ត្រូវបានគេបំបែកជាគ្រាប់ពេជ្រតូចៗ ដែលខ្លះត្រូវបានគេដាក់លម្អលើមកុដនៃខ្សែរាជង្សអង់គ្លេស៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T