គួរឲ្យសរសើរ! កីឡាការិនី ស្រួង ថាវរី យកថវិកាឈ្នះពីការប្រកួត ទៅទិញម៉ាស់ និងថ្នាំ ជួយមកដល់កម្ពុជា

//s9.kh1.co/d6/d63724e4ef2f044b810a512882a153dbbe51211d.jpg
សង្គម

 ០៩-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យសរសើរជាខ្លាំង ទោះនៅក្រៅប្រទេសមែន តែ ស្រួង ថាវរី នៅមិនភ្លេចជាតិខ្លួន យកថវិកាឈ្នះការប្រកួត ជំនួសម៉ាស់ ថ្នាំ មកកម្ពុជា

កូរ៉េខាងត្បូង ៖ ពិតណាស់ កីឡាការិនី ស្រួង ថាវរី ដែលត្រូវបាន មហាជនខ្មែរស្គាល់យ៉ាងច្បាស់ ថាជា កីឡាការិនី ស្នូកឃ័រ ដែលល្បីឈ្មោះខ្លាំង មិនថា ក្នុងប្រទេសកម្ពុជា ឫប្រទេសកូរ៉េនោះ ថ្មីៗនេះ រូបនាង ដណ្តើមបាន ពានជើងឯកពិភពលោកមួយ បន្ទាប់ពីយកឈ្នះលើ កីឡាការិនីជនជាតិកូរ៉េម្នាក់ នៅជុំផ្តាច់ព្រ័ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះ ទៅទៀត ដោយសារសម្លឹងឃើញ ស្ថានភាពនៃ ការរីករាលដាលនៃជំងឺកូវីដ ក្នុងប្រទេសកំណើត ពោលគឺកម្ពុជា ហាក់មានស្ថានភាពមិនសូវល្អដូចមុននោះ កញ្ញា ស្រួង ថាវរី បានសម្រេចចិត្ត យកថវិកា ឈ្នះពីការប្រកួតខ្លួន​ទៅទិញម៉ាស់ និងថ្នាំ មួយចំនួន ដើម្បីជួយជាចំណែកខ្លះ មកទឹកដីកំណើតវិញ ក្នុងនោះ រូបនាង ក៏បានបញ្ជាក់ថា មុននឹង បានផ្ញើរបស់អ្វីមួយ ទៅកម្ពុជា វាពិតជា មិនងាយស្រួលឡើងសម្រាប់រូបនាង តែយ៉ាងណាក៏មិនសំខាន់ អ្វីដែលសំខាន់ ឲ្យតែបានទៅបងប្អូនខ្មែរ។

គួរបញ្ជាក់ថា ស្រួង ថាវរី បានបញ្ជាក់យ៉ាងដូច្នេះថា ៖

ថវិកាដែលខ្ញុំប្រកួតឈ្នះ​ ខ្ញុំបានទិញ ម៉ាស់និងថ្នាំ​ដើម្បីផ្ញើទៅប្រទេសកម្ពុជា​ ក្នុង​នោះ​មាន​ដូចជា​ ថ្នាំ​ទម្លាក់សត្វល្អិត សំភារៈ​សិក្សាផ្សេងៗ និងបានជំនួយពីសប្បុរសធម៌ពីប្រទេសកូរ៉េ ផងដែរ​។ ខ្ញុំមិនមានអ្វីច្រើនដូចគេមានតែបេះដូង នឹង ក្ដីស្រលាញ់ជូនទៅ ចំពោះ មនុស្សជុំវិញខ្លូន មុននឹងខ្ញុំផ្ញើរបស់ មួយៗ មិនងាយស្រួលទេតែ ខ្ញុំអត់ធ្មត់នឹងតស៊ូ ណាស់ ឱ្យតែបានទៅ បងប្អូនខ្មែរដែល ជួបទុក្ខលំបាក់នៅប្រទេសខ្ញុំ ចង់ប្រាប់ថាខ្ញុំស្រលាញ់ណាស់៕

ស្រួង ថាវរី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T