ខេត្តកំពង់ឆ្នាំង ប្រកាសបិទ​ផ្សារឆ្នាំងបណ្តោះអាសន្ន ក្រោយ​អាជីវករជាច្រើននាក់​ ឆ្លងកូវីដ១៩

//s9.kh1.co/ca/ca4f1f62120156e56314ce75733c336c044cd762.jpg
សង្គម

 ០៨-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

បិទជាបណ្ដោះអាសន្នផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធជាមួយនឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម(វត្តយាយទេព) ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្ដោះអាសន្នផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធជាមួយនឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម(វត្តយាយទេព) ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងទៅក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។​ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T