ខេត្តសៀមរាប ​ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប

//s9.kh1.co/f4/f435ab72198c4cbbae4ca3bb09befac414569034.jpg
សង្គម

 ០៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ត នឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ទីតាំង

សៀមរាប៖ នៅរសៀលនេះ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង​ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបឱ្យបានជ្រាបថា អនុវត្តតាមគោលនយោបាយរបស់រដ្ឋាបាលភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត នឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ទីតាំង ពេលព្រឹកម៉ោង ៨ៈ០០ ដល់ម៉ោង ១១ៈ៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៤ៈ០០ ដល់ម៉ោង ១៧ៈ០០ នាទី ដូចមានក្នុងតារាងភ្ជាប់ជូនមកជាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩ ភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ហើយត្រូវអនុត្តឱ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ រយៈពេល១៤ថ្ងៃនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបតែប៉ុណ្ណោះ ចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកនឹងត្រូវចាក់នៅពេលបន្ទាប់។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T