ដុតណាស់! ជិតដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ អ្នកគាំទ្រអ៊ីតាលីនាំគ្នាសើចចំអកឲ្យអង់គ្លេសយ៉ាងចាស់ដៃ

//s9.kh1.co/6d/6d371af62aec2f1cf23f23bc4170a942387ca266.jpeg
កីទ្បា

 ០៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រអ៊ីតាលីនាំគ្នាសើចកាយវិការធ្វើពុតជាដួលរបស់ Sterling

អ៊ីតាលី៖ ពិតណាស់បន្ទាប់ពី ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះ ដាណឺម៉ាក ក្នុងលទ្ធផល២ ទល់នឹង ១ រួចមក គឺនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro 2020 ជាមួយក្រុមជម្រើសជាតិ អ៊ីតាលី ដែលទើបបំបាក់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស

យ៉ាងណាមិញមុនការប្រកួតនៅយប់ថ្ងៃទី១២ខែកក្កដាឈានចូលមកដល់គឺ អ្នកគាំទ្រអ៊ីតាលីបាននាំគ្នាសើចចំអក ឲ្យអង់គ្លេស ពេញបណ្ដាញសង្គម ជាពិសេសគឺកាយវិការធ្វើពុតជាដួលរបស់ខ្សែប្រយុទ្ធ Raheem Sterling ដែលធ្វើឲ្យអង់គ្លេសឈ្នះបានបាល់ប៉េណាល់ទីទៀតផង។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

លោក Tancredi Palmeri ដែលជាអ្នកធ្វើការនៅ BeIN Sports បានបង្ហោះសារសើចចំអក Sterling ដោយសរសេរថា៖

សាររបស់ Tancredi Palmeri
សាររបស់ Tancredi Palmeri

វាធ្វើពុតជាដួលដើម្បីមកដល់ផ្ទះ (It's Diving Home)

លោក Tancredi Palmeri 

ឃ្លានេះបានចម្លងពីពាក្យស្លោក "It's Coming Home" ដែលជាឃ្លាដ៏ល្បីល្បាញសម្រាប់អ្នកគាំទ្រអង់គ្លេសក្នុងការប្រកាសថាពួកគេជិតនឹងបានពានមកយកផ្ទះវិញហើយ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រផ្សេងទៀតបានលើកស្លាកមួយដែលសរសេរថា៖

សាររបស់អ្នកគាំទ្រអ៊ីតាលី
សាររបស់អ្នកគាំទ្រអ៊ីតាលី

ពានមកនឹងមកដល់ក្រុមរ៉ូម(ប្រទេសអ៊ីតាលី)

អ្នកគាំទ្រអ៊ីតាលី
សាររបស់អ្នកគាំទ្រអ៊ីតាលី
សាររបស់អ្នកគាំទ្រអ៊ីតាលី

អ្នកខ្លះក៏បានចំអកថា៖

វានឹងមកផ្ទះតែមិនមែនផ្ទះរបស់អ្នកទេ

អ្នកគាំទ្រអ៊ីតាលី

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ក៏មានកីឡាកររំអួយធ្វើពុតជាដួលដែរនោះគឺ ខ្សែប្រយុទ្ធ Ciro Immobile ក្នុងការប្រកួតរវាងអ៊ីតាលី និង អេស្ប៉ាញ តែគេក៏ប្រញាប់ងើបឡើងវិញក្រោយឃើញថា Federico Chiesa រកបាន១គ្រាប់៕

ខ្សែប្រយុទ្ធ Ciro Immobile
ខ្សែប្រយុទ្ធ Ciro Immobile

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T