សូម្បីតែភរិយា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់និយាយថា អង្គរវត្តជារបស់កម្ពុជា (មានវីដេអូ)

//s9.kh1.co/ee/eea16ef521e8925bd9616b2e986113b9e0a2b09d.jpg
សង្គម

 ០៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូម្បីតែភរិយារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ក៏ធ្លាប់បាននិយាយថា អង្គរវត្តជារបស់កម្ពុជាដែរ

សង្គម: កាលពីកំឡុងខែ មីនា ឆ្នាំ២០១៥កន្លងទៅ អ្នកស្រី Michelle Obama ជាភរិយារបស់អតីតប្រធានាធិតីសហរដ្ឋអាមេរិកដ៏មានប្រជាប្រិយភាពមួយរូបគឺលោក Barack Obama បានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ហើយក៏បានបន្តធ្វើទស្សនកិច្ចជាបន្តទៅទស្សនារមណីយដ្ឋានអង្គរពិសេសគឺប្រាង្គប្រាសាទដ៏មហាអស្ចារ្យរបស់កម្ពុជា គឺប្រាសាទអង្គរវត្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងបទអារម្ភកថា របស់អ្នកស្រី Michelle Obama ដែលចេញផ្សាយដោយគេហទំព័រសេតវិមានក្នុងអាណត្តិលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា (the White House President Barack Obama) ដោយលោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា÷

បទអារម្ភកថារបស់អ្នកស្រី Michelle Obama
បទអារម្ភកថារបស់អ្នកស្រី Michelle Obama

បន្ទាប់ពីខ្ញុំបានទៅចូលរួមវគ្គបណ្តុះបណ្តាល Let Girls Learn ខ្ញុំក៏បានធ្វើដំណើរទៅកាន់ប្រាសាទអង្គរវត្តដែលជាប្រាសាទបុរាណដ៏ធំមួយដែលមានទីតាំងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី ១២ ហើយវានៅតែឈរជាវិមានសាសនាធំជាងគេនៅលើពិភពលោក។ វាត្រូវបានគេស្គាល់ថាជានិមិត្តរូបជាតិសម្រាប់ប្រទេសកម្ពុជា - វាក៏រំលេចឡើងជាទង់ជាតិរបស់ប្រទេសកម្ពុជាផងដែរ។ ប្រាសាទអង្គរវត្តដើមឡើយត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ហើយក្រោយមកក្លាយជាប្រាសាទ ព្រះពុទ្ធសាសនា។ វាមានទីតាំងស្ថិតនៅអតីតរាជធានីនៃចក្រភពខ្មែរបុរាណ ដែលពេលបច្ចុប្បន្នមានទីតាំងស្ថិតក្នុងប្រទេសកម្ពុជា៕

អ្នកស្រី Michelle Obama 

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា÷

អ្នកស្រី Michelle Obama
អ្នកស្រី Michelle Obama
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
វីដេអូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T