ភ្ញៀវមកលេង ច្រើនពេក ដល់ថ្នាក់ ម្ចាស់តោ សំណូមពរថតបាន តែកុំធ្វើរឿងនេះ ប្រយ័ត្នគ្រោះថ្នាក់

//s9.kh1.co/4f/4f185e7a0a0ecd1dfa5fcd0c7a1cf81f0e47db12.jpg
សង្គម

 ០៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

គ្រាន់តែ មកដល់ផ្ទះ២ថ្ងៃសោះ ភ្ញៀវមកលេង ហ៊ីម៉ា ច្រើនពេក ដល់ថ្នាក់ ម្ចាស់តោសំណូមពរ ថតបាន តែកុំធ្វើរឿងនេះ ប្រយ័ត្នគ្រោះថ្នាក់

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចប្រកាស ឲ្យសត្វតោ អាចត្រលប់ទៅផ្ទះវិញដូចដើម ហើយប្រគល់ថ្លៃផាកពិន័យត្រលប់ ទៅវិញនោះ ពេលនេះ សត្វតោ បានទៅដល់ផ្ទះដោយសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ម្ចាស់តោ ទម្លាយប្រាប់ថា មានបងប្អូនខ្មែរជាច្រើន បានទៅលេង កូនតោ ឈ្មោះ ហ៊ីម៉ា នេះ លើសពីនេះទៅទៀត ក្នុងរយៈពេល ២ថ្ងៃនេះ គឺមានភ្ញៀវទៅលេងកាន់តែច្រើន ជាងនេះទៅទៀត រូបលោក បានសំណូមពរឲ្យអ្នកទៅលេងទាំងអស់ គួរប្រុងប្រយ័ត្ន ព្រោះមានមនុស្សច្រើន កូនតោ អាចផ្អើល ហើយបង្កឲ្យមានគ្រោះថ្នាក់ ដូចនេះ ភ្ញៀវទៅលេង បានត្រឹមតែថតបានហើយ កុំស្និទស្នាលពេក។

ដោយក្នុងនោះ រូបលោក បានបញ្ជាក់ថា ៖

រយះពេល២ថ្ងៃនេះមានបងប្អូនជាច្រើនបានមកលេងហុីម៉ា ប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តការពារនឹងអនុវត្តវិធានការ ៣ការពារ ៣កុំអោយបានភ្ជាប់ជានិច្ចជៀសវាងជំងឺនេះរីករាលដាល់កាន់តែខ្លាំងធ្វើអោយថ្នាក់ដឹកនាំពិបាកហើយសង្ឃឹមថាពេលដែលបងប្អូនមកលេងហុីម៉ា ត្រឹមមើលនឹងថតបានហើយកុំលេងស្និតស្នាលពេកជៀសវាងការពារខ្លាចមនុស្សច្រើនធ្វើអោយវាភ័យអាចមានបញ្ហាផ្សេងៗដែលយើងមើលមិនឃើញអាចកើតឡើង៕

Qi Xiao

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T