កម្មវិធីកាត់តសំឡេងមួយនេះ មានអ្នកប្រើរាប់រយលាននាក់ ត្រូវបានគេចោទថា ប្រមូលទិន្នន័យពីអ្នកប្រើប្រាស់

//s9.kh1.co/f2/f2c7df8b2028f5533673a2342851622f8e7a3760.jpg
បច្ចេកវិទ្យា

 ០៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់តាំងពីគោលការណ៍ថ្មីត្រូវបានបញ្ចេញកាលពីសប្ដាហ៍មុន មានការខឹងសម្បារ អំពាវនាវពីអ្នកប្រើប្រាស់ ឲ្យលុបកម្មវិធីនេះ ឬប្ដូរទៅប្រើ version ចាស់វិញ។

បរទេស៖ កម្មវិធីកាត់តសំឡេង Audacity បានបដិសេធការចោទប្រកាន់ អំពីគោលការណ៍ភាពឯកជនថ្មីរបស់ខ្លួន ដែលអាចប្រែក្លាយទៅជាកម្មវិធីលបតាមដាន។ កម្មវិធីនេះមានអ្នកប្រើប្រាស់១០០លាននាក់ជុំវិញពិភពលោក និងមានប្រជាប្រិយភាពពីសំណាក់អ្នកកាត់តតន្ត្រីនិង podcast។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលការណ៍ថ្មីរបស់កម្មវិធីនេះនិយាយថា ទិន្នន័យអាចត្រូវបានចែករំលែកជាមួយក្រុមហ៊ុន WSM មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ក៏ដូចជាការប្រតិបត្តិច្បាប់នៅក្នុងតំបន់។ កម្មវិធី Audacity និយាយថា ទិន្នន័យដែលវាបានដោះដូរជាមួយអ្នកប្រើប្រាស់ គឺគ្រាន់តែជារបាយការណ៍ការធ្វើបច្ចុប្បន្នភាពកម្មវិធីនិងបញ្ហាគាំងប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីគោលការណ៍ថ្មីត្រូវបានបញ្ចេញកាលពីសប្ដាហ៍មុន មានការខឹងសម្បារ អំពាវនាវពីអ្នកប្រើប្រាស់ ឲ្យលុបកម្មវិធីនេះ ឬប្ដូរទៅប្រើ version ចាស់វិញ។

គេហទំព័របច្ចេកវិទ្យា Fosspost បានរៀបរាប់ពី version ជំនាន់ថ្មីបំផុតនេះថា ជាកម្មវិធីអាចនឹងលបលួចទិន្នន័យ។ គេហទំព័រនេះបានសរសេរថា៖ «គេមិនធ្លាប់គិតថា កម្មវិធី offline របស់កុំព្យូទ័រមួយនេះ កំពុងប្រមូលដូចជាទិន្នន័យ របាយការណ៍អ្នកប្រើប្រាស់ ហើយបន្ទាប់មកប្រគល់ទិន្នន័យទាំងនោះ ទៅកាន់រដ្ឋាភិបាលនៅជុំវិញពិភពលោក នៅពេលណាគេពួកគេឃើញថាទំនង»៕

កម្មវិធីកាត់តសំឡេង
កម្មវិធីកាត់តសំឡេង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T