ជាប់ធ្វើគ្រូពេទ្យព្យាបាលកូវីដ១៩មែន តែខួបកំណើត ជ័យ សូវ៉ាត ឆ្នាំនេះមិនឯកាទេ មើលតែរូបនេះទៅដឹងហើយ!

//s9.kh1.co/1d/1d2510715590787cd8922c11ebf54fda4b941334.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ជ័យ សុវ៉ាត មួយរយៈចុងក្រោយនេះ លោកមិនសូវបង្ហាញមុខតាមកម្មវិធីសិល្បៈច្រើនដូចមុនឡើយ ព្រោះលោកកំពុងជាប់បម្រើការងារជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលកូវីដ១៩។

ភ្នំពេញ៖ ជាការពិតណាស់ អស់រយៈពេលជាច្រើនខែដែរមកហើយ ដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានសម្រាកពីការងារសិល្បៈ ហើយចូលទៅបំពេញការងារជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ១៩។ ហើយបើទោះបីជាការងារមួយនេះវាលំបាក និងហត់បន្តិចមែន ប៉ុន្តែយើងឃើញថាតារាប្រុសរូបនេះ នៅតែអាចបំពេញការងារមួយនេះបាន ជាមួយទឹកចិត្តដ៏ល្អ និងស្នាមញញឹមចេញពីចិត្តតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក៏ជាថ្ងៃខួបកំណើតរបស់ ជ័យ សុវ៉ាត ផងដែរ តែតារារូបនេះមិនបានរៀបចំពីធីជួបជុំអ្វីច្រើនដូចកាលពីរាល់ដងនោះឡើយ ពោលគឺមានត្រឹមការបង្ហោះរូបភាពឲ្យហ្វេនៗផ្ញើសារជូនពរនៅលើបណ្ដាញសង្គមប៉ុណ្ណោះ។

តែយប់មិញនេះ បន្ទាប់ពីបញ្ចប់ការងារ ស្រាប់តែក្រុមគ្រូពេទ្យដែលរួមការងារជាមួយ ជ័យ សុវ៉ាត ជាច្រើននាក់ បានធ្វើកម្មវីធី Suprise  ដោយមានជាផ្លែឈើរៀបចំជានំខួបកំណើត ធ្វើជូនដល់លោកពោរពេញដោយស្នាមញញឹម និងក្ដីស្រលាញ់យ៉ាងកក់ក្ដៅ មើលទៅទិដ្ឋភាពបែបនេះ ពិតជាមិនធ្វើឲ្យ ជ័យ សុវ៉ាត ឯកានោះឡើយក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។

ជាមួយគ្នានេះដែរ សម្រាប់មហាជនដែលជាហ្វេនៗ បន្ទាប់ពីបានឃើញរូបភាពទាំងនោះហើយ ពួកគេក៏បានផ្ញើពាក្យជូនពរទៅកាន់តារាចម្រៀងរូបនេះជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
រូបភាពក្នុងថ្ងៃកំណើត ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T