មិនមែនលំៗដូចមុន! លើកនេះអ្នកវិទ្យាសាស្ត្របង្ហាញ បិសាចអវកាស​​ប្រហោងខ្មៅយក្សស៊ូណាមិ

//s9.kh1.co/d8/d8da43234273802a03eb4a4ebde4a26e185fad14.jpg
បច្ចេកវិទ្យា

 ០៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវពិនិត្យមើលឲ្យកាន់តែជិត តំបន់ចម្លែកនៅជុំវិញមាត់រណ្ដៅ​ប្រហោងខ្មៅ

បរទេស៖ នៅក្នុងការសិក្សាថ្មីមួយជំនួយថវិកាដោយអង្គការណាសា ក្រុមអវកាសរូបវិទូបានប្រើប្រាស់កុំព្យូទ័របង្កើតគំរូ ម៉ូឌែលតំបន់វិលជុំវិញប្រហោងខ្មៅយក្សមួយដ៏សែនឆ្ងាយ។ ពួកគាត់បានរកឃើញថា វាអាចមានអ្វីរូបរាងដូចស៊ូណាមិយ៉ាងធំ បង្កើតឡើងនៅជិតប្រហោងខ្មៅ ដែលឧស្ម័នគួចទាំងនេះខំរត់ចេញពី ទំនាញទាញរបស់ប្រហោងខ្មៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគាត់បានគិតថែមទៀតថា ប្រហោងខ្មៅយក្សអាចនឹងមានផ្ទុកទម្រង់រូបរាងដូចព្យុះស៊ូណាមិ នៅក្នុងចក្រវាលនេះ។ នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវពិនិត្យមើលឲ្យកាន់តែជិត តំបន់ចម្លែកនៅជុំវិញរណ្ដៅប្រហោងខ្មៅ ហើយថាតើឧស្ម័ននិងការបញ្ចេញពន្លឺមានអន្តរកម្មជាមួយគ្នាយ៉ាងដូចម្ដេចនៅទីនេះ។ ប្រហោងខ្មៅយក្សពេលខ្លះមានរូបរាងដូចថាសដ៏ធំនៃឧស្ម័ន និងមានរូបធាតុគួចវិលជុំវិញវា។

ក្រុមការងារបានបង្ហាញជាមួយគំរូបង្កើតដោយកុំព្យូទ័រ ថាតើវាមានចម្ងាយប៉ុណ្ណា ដើម្បីចេញពីមាត់របស់ប្រហោងខ្មៅ ហើយថាសបរិយាកាសវិលជុំវិញប្រហោងខ្មៅអាចនឹងបង្កើត រលកនៃឧស្ម័ននិងរូបធាតុ។ ជាមួយនឹងការបន្ថែមនៃខ្យល់ដែលបញ្ចេញចេញ ដែលច្រានដោយកាំរស្មីអ៊ិច រលកទាំងនេះអាចរីកធំឡើងៗទៅជាស៊ូណាមិដ៏ធំ។

ក្រុមអ្នកស្រាវបានរកឃើញថា រលកគួចនៃឧស្ម័នទាំងនេះអាចលាតសន្ធឹងដល់ចម្ងាយ១០ឆ្នាំពន្លឺខាងលើថាស។ ពេលទម្រង់រូបរាងដូចព្យុះស៊ូណាមិនេះបង្កើតឡើង ពួកវាមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយឥទ្ធិពលទំនាញរបស់ប្រហោងខ្មៅទេ។ ក្នុងគំរូបង្ហាញនេះ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីកម្រិតពន្លឺនៃកាំរស្មីអ៊ិចនៅជិតប្រហោងខ្មៅ៕

រូបគំរូបបង្ហាញនៃប្រហោងខ្មៅស៊ូណាមិ បង្កើតឡើងដោយកុំព្យូទ័រ
រូបគំរូបបង្ហាញនៃប្រហោងខ្មៅស៊ូណាមិ បង្កើតឡើងដោយកុំព្យូទ័រ
រូបគំរូបបង្ហាញនៃប្រហោងខ្មៅស៊ូណាមិ បង្កើតឡើងដោយកុំព្យូទ័រ
រូបគំរូបបង្ហាញនៃប្រហោងខ្មៅស៊ូណាមិ បង្កើតឡើងដោយកុំព្យូទ័រ

ប្រភព: Live Science 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T