ប្រយ័ត្នកម្មវិធី Android ទាំង៩នេះ បានបង្កប់មេរោគ លួចយកព័ត៌មាន login ហ្វេសប៊ុករបស់យើង

//s9.kh1.co/7f/7f51125efcc53143664e8c1e0b8778f9f7607d8f.jpg
បច្ចេកវិទ្យា

 ០៤-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ជាការពិតណាស់ វាជាមុខសញ្ញា ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ ឲ្យចែករំលែក usernames និង passwords ហ្វេសប៊ុករបស់ពួកគេ។

បរទេស៖ ក្រុមហ៊ុន Google បានដកចោលកម្មវិធី Android ចំនួន៩ ដែលមានអ្នកទាញយកសរុប៥.៨លាននាក់សរុបបញ្ចូលគ្នា ចេញពី Play Store បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញថា ពួកវាមានផ្ទុកមេរោគ ដើម្បីលួចយកព័ត៌មាន ការ login ចូលហ្វេសប៊ុករបស់អ្នកប្រើប្រើប្រាស់។ បើតាមគេហទំព័រ Ars Technica កម្មវិធីទាំងអស់នេះត្រូវបានគេបង្កើតឡើងនិងដំណើរការ ឲ្យដូចគ្នានឹងសេវាកម្មស្របច្បាប់នៅក្នុងទម្រង់ជាកម្មវិធីកែរូប លំហាត់ប្រាណ សម្អាតទំហំផ្ទុកក្នុងទូរសព្ទ និងហោរាសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វាជាមុខសញ្ញា ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ ឲ្យចែករំលែក usernames និង passwords ហ្វេសប៊ុករបស់ពួកគេ។ នេះជាវិធីបោកបញ្ឆោត៖ អ្នកប្រើប្រាស់ត្រូវបានផ្ដល់ជម្រើសមួយ ដើម្បីបានប្រើប្រាស់មុខងារទាំងអស់របស់កម្មវិធី និងមិនចង់ឃើញពាណិជ្ជកម្មនៅក្នុងកម្មវិធី ដោយគ្រាន់តែ login ជាមួយគណនីហ្វេសប៊ុករបស់ពួកគេ។

បន្ទាប់ពីរើសយកជម្រើសមួយនេះហើយ កម្មវិធីទាំងនេះអាចផ្ទុកការ login ចូលហ្វេសប៊ុក រួមមាន usernames និង passwords។ ពេលអ្នកប្រើប្រាស់ចូលមកដល់ក្នុងទម្រង់នេះ វានឹងបញ្ជូនទិន្នន័យដោយផ្ទាល់ទៅកាន់កុំព្យូទ័រ ដែលគ្រប់គ្រងដោយក្រុមហេកឃ័រ នេះបើតាមក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Dr. Web។ បើសិនជាអ្នកធ្លាប់បានទាញយកនិងកំពុងប្រើប្រាស់កម្មវិធីដូចខាងក្រោម សូមមេត្តាលុបចេញវិញ និងប្រញាប់ផ្លាស់ប្ដូរលេខសម្ងាត់ហ្វេសប៊ុករបស់អ្នក។ កម្មវិធីទាំងនេះរួមមាន៖

·       Processing Photo

·       PIP Photo

·       Rubbish Cleaner

·       App Lock Keep

·       App Lock Manager

·       Lockit Master

·       Horoscope Pi

·       Horoscope Daily

·       Inwell Fitness

រូបតំណាង
រូបតំណាង

ប្រភព: GIZMODO

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T