លោក Elon Musk បង្ហាញទិសដៅលើប្រព័ន្ធផ្កាយរណប បញ្ជូនអ៊ីនធឺណេតទៅកាន់ពិភពលោក

//s9.kh1.co/97/97de1915bc083d9580ad4f680114b2925a8b8ce4.jpg
បច្ចេកវិទ្យា

 ៣០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកបាននិយាយថា Starlink បានទទួលចំនួនអ្នកប្រើប្រាស់សកម្ម ៦៩,៤២០នាក់ ដែលជាយុទ្ធសាស្ត្រគួរឲ្យកត់សម្គាល់។

បរទេស៖ លោក Elon Musk អះអាងថា ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណប Starlink របស់លោក គួរតែអាចផ្ដល់ការតភ្ជាប់ពីគ្រប់ទីកន្លែង លើកលែងតែតំបន់ប៉ូល នៅត្រឹមខែសីហា។ លោកបាននិយាយក្នុងនាមជាគូ​​ប្រជែងជាមួយក្រុមហ៊ុន OneWeb បានធានានូវមូលនិធិដែលវាត្រូវការ ដើម្បីបញ្ចប់ចង្កោមផ្កាយរណបជំនាន់ដំបូង ចំនួន៦៤៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជនប្រព័ន្ធផ្កាយរណប Starlink អាចភ្ជាប់ប្រើប្រាស់ផ្កាយរណបទទួលតូចៗ ដែលមានឈ្មោះថា Dishy McFlatFace នៅតម្លៃ៥០០ដុល្លារ។ ដោយបានបង្ហាញខ្លួនពីចម្ងាយនៅកិច្ចប្រជុំ Mobile World Congress លោកបាននិយាយថា Starlink បានទទួលចំនួនអ្នកប្រើប្រាស់សកម្ម ៦៩,៤២០នាក់ ដែលជាយុទ្ធសាស្ត្រគួរឲ្យកត់សម្គាល់។ ហើយគាត់សង្ឃឹមថា នឹងទទួលបានអ្នកប្រើប្រាស់៥សែននាក់ ក្នុងរយៈពេល១២ខែ។

លោក Elon Musk នៅក្នុងកិច្ចប្រជុំពីចម្ងាយ
លោក Elon Musk នៅក្នុងកិច្ចប្រជុំពីចម្ងាយ

លោក Musk បាននិយាយថា ក្រុមហ៊ុននេះមានភាពជាដៃគូចំនួនពីរ ជាមួយក្រុមហ៊ុនទូរគមនាគមន៍ប្រទេសធំៗ។ ហើយប្រព័ន្ធផ្កាយរណប Starlink បានជួយក្រុមហ៊ុននានាបំពេញលក្ខខណ្ឌអាជ្ញាប័ណ្ណបណ្ដាញ 5G របស់ពួកគេ ដែលទាមទារការផ្គត់ផ្គង់សេវាគ្របដណ្ដប់ដល់អតិថិជន នៅតាមជនបទ។

SpaceX បានបាញ់បង្ហោះផ្កាយរណប ប្រហែល១,៨០០ ចូលទៅក្នុងគន្លងតារាវិថី ហើយសង្ឃឹមថានឹងមានផ្កាយរណបចំនួន១២,០០០ ក្នុងលំហនៅឆ្នាំ២០២៦។ ប្រព័ន្ធផ្កាយរណប Starlink ចាប់ផ្ដើមដំណើរការសេវាកម្មសាកល្បងនៅចក្រភពអង់គ្លេស ក្នុងខែមករា បន្ទាប់ពីការិយាល័យរដ្ឋាភិបាល Ofcom បានផ្ដល់អាជ្ញាប័ណ្ណ នៅក្នុងខែវិច្ឆិកា៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T