ពូជកណ្ដុរគួរឲ្យស្រលាញ់ ដែលគេគិតថាផុតពូជជាង១៥០ឆ្នាំហើយ តែរកឃើញថានៅមានជីវិត

//s9.kh1.co/f1/f1d17c4fe5efefdfd340e9a1e34f6c53c43ed315.jpg
បច្ចេកវិទ្យា

 ៣០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចំនួនដ៏តិចនេះមិនគ្រប់គ្រាន់សម្រាប់ប្រភេទសត្វមួយ ដែលអាចរស់នៅបាននោះទេ ដូច្នេះសត្វកណ្ដុរត្រូវបានយកទៅកោះចំនួនពីរផ្សេងទៀត ដើម្បីបង្កើនចំនួនថ្មី

អូស្ត្រាលី៖ កណ្ដុរមួយប្រភេទដែលគេគិតថាបានផុតពូជជាង១៥០ឆ្នាំទៅហើយ ត្រូវបានរកឃើញថានៅមានជីវិត នៅលើកោះមួយ ឃ្លាតពីឆ្នេររដ្ឋ Western Australia នេះបើតាមក្រុមអ្នកស្រាវជ្រាវ។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រៀបធៀបសំណាកឌីអិនអេ សត្វកណ្ដុរផុតពូជចំនួន៨និងញាតិសន្តានចំនួន៤២ដែលរស់នៅ និងបានរកឃើញថា កណ្ដុរផុតពូជប្រភេទ Gould មិនអាចបែងចែកឲ្យដាច់ពីពូជកណ្ដុរ Shark Bay នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាអំពីការធ្លាក់ចុះនៃប្រភេទពូជសត្វដើម ចាប់តាំងការមកដល់របស់ពួកអឺរ៉ុបនៅអូស្ត្រាលី ក្នុងឆ្នាំ១៧៨៨។ កណ្ដុរដែលនឹងនៅតែត្រូវបានគេស្គាល់ដោយឈ្មោះទូទៅថា djoongari ឬ Shark Bay ត្រូវបានគេរកឃើញនៅទូទាំងប្រទេស ចាប់ពីភាគនិរតីនៃរដ្ឋ Western Australia ទៅរដ្ឋ New South Wales ប៉ុន្តែត្រូវបានគេឃើញចុងក្រោយនៅឆ្នាំ១៨៥៧។

ចំនួនសត្វកណ្ដុរ djoongari ដែលនៅសល់ មានទីតាំងនៅលើកោះទំហំ៤២គីឡូម៉ែត្រក្រឡា ក្នុងឆកសមុទ្រ Shark Bay គឺកោះ Bernier Island។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ចំនួនដ៏តិចនេះមិនគ្រប់គ្រាន់សម្រាប់ប្រភេទសត្វមួយ ដែលអាចរស់នៅបាននោះទេ ដូច្នេះសត្វកណ្ដុរត្រូវបានយកទៅកោះចំនួនពីរផ្សេងទៀត ដើម្បីបង្កើនចំនួនថ្មី៕

សត្វកណ្ដុរដែលរកឃើញថានៅមានជីវិត នៅកោះមួយ ប្រទេសអូស្ត្រាលី
សត្វកណ្ដុរដែលរកឃើញថានៅមានជីវិត នៅកោះមួយ ប្រទេសអូស្ត្រាលី

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T