សម័យកូវីដអផ្សុក!​ គង់​ សុជាតិ​ និង​ជា​ វិបុល​ មកប្រេីជីវិតនៅជនបទយ៉ាងសាមញ្ញ មេីលទៅក្ដីសុខណាស់

//s9.kh1.co/41/41746dd73dac0c5f38f37242de9ee41c9e14a5eb.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាចនិយាយបានថា គ្រួសាររបស់ពិធីករ ជា វិបុល និង គង់​ សុជាតិ ជាគ្រួសារតារាគំរូមួយ ដែលគ្រប់គ្នាតែងតែឃើញសកម្មភាពប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកគួរឲ្យច្រណែនតែម្ដង។

ភ្នំពេញ៖ បើនិយាយពីជីវិតស្នេហារបស់ពិធីករ លោក ជា វិបុល និងពិធីការិនីអ្នកនាង គង់ សុជាតិ ចាប់តាំងពីពួកគេបានរៀបការសាងគ្រួសារជាមួយគ្នាជិត ១០ឆ្នាំមកនេះ កន្លងមកយើងឃើញថាប្ដីប្រពន្ធមួយគូនេះបានរួមរស់នឹងគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញសកម្មភាពគ្រួសារយ៉ាងផ្អែមល្ហែមនៅលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះស្របពេលការងារសិល្បៈហាក់ដូចជាទំនេរដៃបន្តិច ជា វិបុល និង គង់ សុជាតិ ក៏បានដឹកដៃគ្នា ទៅលេងនៅឯតាមខេត្ត តាមស្រុកស្រែជនបទយ៉ាងរីករាយទាំងប្ដីទាំងប្រពន្ធតែម្ដង។ ជាពិសេស ពួកគេបានតុបតែងខ្លួន ស្លៀកពាក់បែបកសិករសាមញ្ញៗ កាន់ចប ដឹកគោនៅឯស្រែបង្ហាញស្នាមញញឹមដាក់គ្នាយ៉ាងស្រស់ស្រាយ មើលទៅជីវិតបែបនេះរបស់ពួកគេពិតជាមានក្ដីសុខមិនចាញ់រាល់ដងនោះឡើយ។

យ៉ាងណាមិញ ក្រោយរូបភាពទាំងនោះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហើយ ពេលអ្នកគាំទ្របានឃើញពិតជាមានការពេញចិត្តជាច្រើន និងបានពោលពាក្យសសើរជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
ជា វិបុល និង គង់​ សុជាតិ
គង់ សុជាតិជា វិបុល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T